ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករមួយរូបក្នុងខេត្តសៀម រាបអាចរកប្រាក់ចំណូលបានជាង១លានរៀលក្នុងមួយខែ ពីការដាំដុះដំណាំឆៃថាវ វិលជុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករមួយរូបរស់នៅក្នុងក្រុងសៀមរាបអាចរកប្រាក់ ចំណូលបានប្រមាណ១លានទៅ២លានរៀល ពីការដាំដុះដំណាំឆៃថាវ វិលជុំ និងការប្រមូលផលបន្លែផ្សេងៗដើម្បីយកប្រាក់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកតី ទី កសិកររស់នៅសង្កាត់នគរធំ ក្រុងសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមមុខរបរដាំដុះបន្លែចម្រុះរយៈ ពេលប្រមាណ២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកកំពុងដំាដុះដំណាំសណ្តែកគួ ត្រសក់ និងកំពុងប្រមូលផល ដំណាំឆៃថាវលក់ទៅកាន់ទីផ្សារ។

លោកបន្តថា ផ្ទៃដីដែលដាំ ដុះដំណាំឆៃថាវ ប្រមាណ ៨០០ម៉ែត្រការរ៉េ អាចប្រមូលផលបានជាង២តោន និងមានម៉ូយមកប្រមូលទិញដល់លំ នៅឋានតែម្តង មិនព្រួយបារម្ភរឿងទីផ្សារលក់ចេញឡើយ។កសិកររូបនេះបញ្ជាក់ថា ជាមធ្យមក្នុងមួយខែអាចរកប្រាក់ចំណូលបានពីការដាំដុះបន្លែចម្រុះ បានប្រមាណ១ លានទៅ២លានរៀល ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។ សំឡេង៖បច្ចុប្បន្នខ្ញុំដាំឆៃថាវ សណ្តែកគួ និងត្រសក់លើ ផ្ទៃដីជួនកាលក៏២០គុណ ៤០ ម៉ែត្រ ជួនកាលក៏៤០ម៉ែត្របួនជ្រុង តាមខែយើងដាំបាន តែខែប្រាំង ខែវស្សាក៏លិចទឹកដាំអត់កើត កំពុងតែប្រមូលផលបណ្តើៗដែរ ទិន្នផលក្បាល ដី២០បណ្តោយ៤០អ៊ីចឹង ជួនកាលក៏បាន២តោនទៅ៣តោន ម៉ូយគេមកយកដល់ចម្ការ១គីឡូ៦០០រៀល កាលពីខែមុនលក់បាន ១៥០០រៀល ដល់ពេលបច្ចុប្បន្នគេដាំច្រើនបានទិន្នផលច្រើនតម្លៃធ្លាក់ចុះ មួយខែប្រមូលផលម្តងក្នុងមួយខែបាន១លានទៅ២ លានរៀល។

លោកបន្តទៀតថា ដើមឡើយការងារដំដុះដំណាំឆៃថាវ សណ្តែកគួ ត្រសក់ និងបន្លែផ្សេងៗ ប្រើប្រាស់តែបច្ចេក ទេសក្នុងការដាំដុះតាមបែបបុរាណតែប៉ុណ្ណោះ តែក្រោយ មកក៏ទទួលបានការបណ្តុះ បណ្តាលជំនាញពីគម្រោងអង្គការដៃគូ និងមន្ទីរកសិកម្មខេត្ត លោកក៏មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមបែបទំនើប ដែលមានភាពងាយស្រួលក្នុងការដាំដុះ ទទួលបានទិន្នផលខ្ពស់ ចំណេញពេលវេលា និងមិនប៉ះពាល់ដល់សុខភាពអ្នកដាំនិងអ្នកទទួលទានឡើយ។

សូមជម្រាបផងដែរថា លោកតី ទី ជាកសិករគំរូមួយរូបដែលបានអនុវត្តកសិកម្មល្អ ដែលធ្លាប់ទទួលបានសម្ភារកសិកម្ម និងការបណ្តុះ បណ្តាលជំនាញបច្ចេកទេសផ្សេងៗពីគម្រោងអង្គការដៃគូ មន្ទីរកសិកម្មខេត្ត និងគម្រោងអាស្ប៉ាយ ហើយបច្ចុប្បន្នលោក តី ទី ក៏ជាប្រធានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពអញ្ចាញ ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!