ភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃ ព្រះរាជាណា ចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាការបន្តតាមដានការងារក្រោយទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមនាយឧត្តមសេ នីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានពិភាក្សាយ៉ាងទូលំទូលា យអំពីការវិវត្តនានានៅក្នុងអាស៊ាន ក្រោយដំណើរទស្សន កិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងណៃពីដោ នាពេលថ្មីៗនេះ និងអំពីមធ្យោ បាយដើម្បីជំរុញការអនុវត្តកិច្ច ព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC) ដោយផ្អែកលើធម្មនុញ្ញអាស៊ាន។
ថ្នាក់ដឹកនាំទាំងពីរបានចែក រំលែកទស្សនៈលើតម្រូវការចាំបាច់ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះឯកឧត្តម នាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្រាប់ការអះអាងជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម ចំពោះការធ្វើ ជាប្រធានអាស៊ានរបស់កម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថា ក្នុងឋានៈ ជាប្រធានអាស៊ាន កម្ពុជាមាន ការបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបន្តកើតមាននៅ ក្នុងប្រទេសមីយ៉ាន់ម៉ា និងបានលើកឡើងនូវសំណើ៤ ចំណុច ទៅកាន់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ដូចជា ៖
១.កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ អាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ តំណាងឱ្យដំណោះស្រាយរួមរបស់ អាស៊ាន ក្នុងការនាំមកនូវប្រក្រតីភាពដល់ប្រទេសមីយ៉ាន់ម៉ា។
ដូច្នេះ កិច្ចខិតខំប្រឹងប្រែង រួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ គួរតែនៅជាអាទិភាព។
២.ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមីយ៉ាន់ម៉ាជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មីយ៉ាន់ម៉ារបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានឱ្យបានឆាប់តាមអាចធ្វើបាន។
៣.គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា រួមទាំងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ គួរតែអនុវត្តការអត់ធ្មត់ ឱ្យបានខ្ពស់បំផុត បញ្ឈប់អំពើហិង្សា និងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវបទឈប់បាញ់ មួយ សំដៅបង្កើតឱ្យមានដំណើរការនៃកិច្ចសន្ទនាមួយ សម្រាប់ដំណោះស្រាយប្រកប ដោយសន្តិវិធី។
៤.ស្នើឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ដែល កំពុងត្រូវការជំនួយចាំបាច់បំផុត។
ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអះអាងជាថ្មីចំពោះសម្តេចតេជោ ហ៊ុន សែន ថា មីយ៉ាន់ម៉ាប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាបាននូវឆ្នាំប្រកបដោយ ជោគជ័យមួយ។
សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានឯកភាពបន្តការពិភាក្សាដោយស្មោះត្រង់លើបញ្ហានានាដែលជាប្រយោជន៍ទៅវិញទៅមក៕