ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សហគមន៍កសិកម្មអូររាំងឪមានជ័យខេត្តត្បូងឃ្មុំចាប់ផ្តើមប្រមូលផលឆៃថាវឱ្យទាន់រដូវសែនចូលឆ្នាំចិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សហគមន៍កសិកម្មអូររាំងឪមានជ័យខេត្តត្បូងឃ្មុំចាប់ផ្តើមប្រមូលផលដំណាំឆៃថាវហើយឱ្យទាន់រដូវសែន ចូលឆ្នាំចិន ខណៈដែលរដូវនេះមានតម្រូវការច្រើន និងលក់បានថ្លៃជាងរដូវផ្សេងៗ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍… សហគមន៍កសិកម្មអូររាំងឪមានជ័យនៃខេត្តត្បូងឃ្មុំ នឹងចាប់ផ្ដើមប្រមូលផលឆៃថាវនៅចុងខែមករានេះលើផ្ទៃដីសរុបចំនួន៤ហិកតា ដែលទទួលបានទិន្នផលជាមធ្យមក្នុងបរិមាណ១២០តោន ហើយការប្រមូលផល ឆៃថាវនេះ ក៏ស្របពេលដែលប្រជា ជនខ្មែរជាប់សែចិន វៀតណាមត្រូវការបន្លែប្រភេទនេះសម្រាប់ធ្វើម្ហូបក្នុងពិធីសែនតាមទំនៀមទំលាប់របស់ពួក គេផងដែរ។

លោក ហាន សុខមឿន ប្រធានសហគមន៍កសិកម្មអូររាំងឪមានជ័យនៃខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានប្រកបមុខរបរដាំឆៃថាវរយៈពេលជាង ១០ ឆ្នាំមកហើយ ដោយសារដំណាំប្រភេទនេះងាយស្រួលដាំមិនសូវរើសដី ហើយប្រើពេលខ្លីត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានពិសេសមានទីផ្សារល្អ ។

លោកបានបន្តថា លោកនិងសមាជិកបានដាំឆៃថាវតាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១ដែលមកដល់បច្ចុប្បន្ននេះមានអាយុជាង ៤០ថ្ងៃហើយ លើផ្ទៃដីជាង ២០០០ម៉ែត្រក្រឡា ឬស្មើនឹង ២០អា ដោយប្រមូលផលម្តងបានប្រហែលជាង៣តោន។ រីឯសមាជិកសហគមន៍របស់លោកមានចំនួន ៧គ្រួសារហើយក្នុងមួយគ្រួសារៗដាំឆៃថាវជាងកន្លះហិកតាដែលប្រមូលនៅចុងខែមករានេះក្នុងតម្លៃ១២០០រៀលក្នុង១ គីឡូក្រាម ។

លោកបានបន្ថែមថា សម្រាប់ដីនៅតំបន់លោក រដូវនេះគឺជារដូវល្អបំផុតសម្រាប់ការដាំឆៃថាវឱ្យលូតលាស់ល្អព្រោះ ថា ជារដូវដែលមិនសូវមានភ្លៀងធ្លាក់ដែលធ្វើឱ្យរលួយមើម និងពុំសូវមានសត្វល្អិតមកបំផ្លាញដំណាំឡើយ។

សំឡេង៖ « បើតាមស្ថានដីខាងខ្ញុំ ឆៃថាវដាំបានតែរដូវ ប្រាំងទេ ហើយខ្ញុំដាំផ្ទៃដីប្រហែលជា ២០អាប៉ុន្តែខាងសមាជិកខ្ញុំគេដាំបានច្រើនៗជាងខ្ញុំហើយជិតប្រមូលហើយ ព្រោះរយៈពេលដាំវាជាង៤០ ថ្ងៃហើយ។ ហើយ២០អាជាងនេះ ប្រហែលជាបានពី ៣ តោនជាងទៅ ៤តោន និយាយទៅទិន្នផលហ្នឹង វាសមរម្យសមស្របទៅតាមស្ដង់ដារ»។

សូមបញ្ជាក់ថា ឆៃថាវ ឬស្ពៃមើម ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែមើមជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ឆៃថាវ ក៏ជាប្រភេទបន្លែមិនអាចខ្វះបានក្នុងម្ហូប អាហារប្រចាំថ្ងៃ ដោយសារឆៃថាវ គេអាចច្នៃថាម្ហូបដោយការចម្អិនក៏បាន និងហូបឆៅក៏បាន ដូចជា ជ្រក់ ឬធ្វើឆៃប៉ូវ ជាដើម៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!