ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឥណ្ឌូណេស៊ីចំណាយថវិកាជាង ២០,៣៣ប៊ីលានដុល្លារអាម៉េរិកសម្រាប់វិស័យសុខាភិបាលក្នុងឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទីភ្នាក់ងារព័ត៌មាន Antara បានរាយការណ៍ថា ការចំណាយថវិកាក្នុងវិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២១ បានកើនឡើង ៦៩,២ភាគរយ ដែលឈានដល់ចំនួន ២៩១,៤ទ្រីលាន IDR (ជាង ២០,៣៣ប៊ីលានដុល្លារអាម៉េរិក) ពីចំនួន ១៧២,៣ទ្រីលាន IDR កាលពីឆ្នាំមុន។

អគ្គនាយកថវិកានៅក្រសួងហិរញ្ញវត្ថុ លោក Isa Rachmatarwata បាននិយាយនៅក្នុងសវនាការមួយជាមួយគណៈកម្មការទី៩ របស់សភាតំណាងរាស្រ្តនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២៥ ខែមករាថា ការចំណាយថវិកានេះ រួមមានថវិកាចំនួន ២១២,៤៨ទ្រីលាន IDR ជាការចំណាយនៅក្នុងក្រសួង ថវិកាចំនួន ១២,៤១ទ្រីលាន IDR ជាការចំណាយរបស់ស្ថាប័នរដ្ឋាភិបាលនានាដែលមិនមែនក្រសួង និងថវិកាចំនួន ៦៦,៤៩ទ្រីលាន IDR ជាការចំណាយសម្រាប់ការផ្ទេរទៅមូលនិធិតំបន់ និងភូមិ។

លោកបានបង្ហើបឱ្យដឹងថា ការកើនឡើងនៃការចំណាយថវិកាក្នុងវិស័យសុខាភិបាលក្នុងឆ្នាំ២០២១ ដោយសារការចំណាយទៅលើវិស័យសុខាភិបាលនៅក្នុងក្រសួងដែលមានការកើនឡើង ៧៤,៦ភាគរយ និងការផ្ទេរមូលនិធិទៅឱ្យតំបន់ និងភូមិ ដែលមានការកើនឡើង ៧៩,២ភាគរយ។

មន្ត្រីរូបនោះបាននិយាយថា ថវិកាសម្រាប់វិស័យសុខាភិបាលក្នុងឆ្នាំ២០២១ ត្រូវបានចំណាយទៅលើការទូទាត់វិក្កយបត្ររបស់មន្ទីរពេទ្យដែលមានតម្លៃ ៨៣,៣ទ្រីលាន IDR សម្រាប់ការព្យាបាលអ្នកជំងឺចំនួន ១,៤លាននាក់ ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-1១៩ ចំនួន៣១០,៩លានដូសដែលមានតម្លៃ ៣៣,២ទ្រីលាន IDR និងការផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកថែទាំសុខភាព។

លោកបាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១០,៣ទ្រីលាន IDR ដល់បុគ្គលិកថែទាំសុខភាពចំនួន ១,៥លាននាក់នៅថ្នាក់កណ្តាល និង ៦,៨ទ្រីលាន IDR ក្នុងការលើកទឹកចិត្តដល់បុគ្គលិកថែទាំសុខភាពចំនួន ៦៤៦ ៥០០នាក់នៅថ្នាក់តំបន់។

លោកបាននិយាយបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៤៤,៩ទ្រីលាន IDR សម្រាប់អ្នកទទួលជំនួយផ្នែកសន្តិសុខសុខភាពជាតិចំនួន ៩៤លាននាក់ និងបានឧបត្ថម្ភធនដល់ការរួមចំណែកសន្តិសុខសុខភាពជាតិសម្រាប់កម្មករនិយោជិតដែលមិនបានទទួលប្រាក់ឈ្នួលថ្នាក់ទី ៣៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!