ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងលើកឡើងថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្ត ក្រុង ស្រុក ត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដ ដែលជាការផ្តល់ភាពកក់ក្តៅ និងដើម្បីពិគ្រោះសុំយោបល់ ពីសំណាក់អ្នកនៅមូលដ្ឋាន។ ជាពិសេស ក្នុងនាមក្រុមការងារចុះមូលដ្ឋាន គឺត្រូវចុះជួយដោះស្រាយរាល់បញ្ជានានា បន្តអភិវឌ្ឍន៍ និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោ ហ៊ុន សែន តែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋាន ដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនេះ ប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមការងារចុះមូលដ្ឋានទាំង០៧ក្រុង-ស្រុក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងស្ថាប័នតុលាការ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ អភិបាលក្រុងស្រុក ត្រូវសហការជាមួយកងកម្លាំងទាំង៣ ឲ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយ ពោលគឺរៀបកម្លាំងខាងក្នុងបានល្អ ចេញទៅខាងក្រៅនឹងជោគជ័យ ដោយយកចិត្តទុកដាក់បំរើសេវាបំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឲ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជម្រុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឳកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ក៏បានឡើងអាននៅរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងសមិទ្ធិផល និងលទ្ធផលការងារយ៉ាងច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំសម្រេចបានក្នុងឆ្នាំ២០២១នេះ និងលើកនូវផែនការទិសដៅសម្រាប់ឆ្នាំបន្ទាប់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ផងដែរថា សមិទ្ធិផល និងលទ្ធផលជាច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំទាំ សម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងមូល។

ឯកឧត្តមបណ្ឌិត បន្ថែមថា លោកនឹងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ និងសំណើនានារបស់ពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅកែលម្អ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឳឡារិកក្នុងអង្គពិធីថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!