ខេត្តរតនគិរី៖កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី 27 ខែមករា ឆ្នាំ 2022
វេលាម៉ោងម៉ោង11.10នាទីព្រឹក នៅត្រង់ចំណុច ភូមិកាចូនលើឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី.មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ រតនគិរី 3A 9923 បើកបរដោយឈ្មោះ សឿ សុ ខន ភេទប្រុស អាយុ 34ឆ្នាំជនជាតិខ្មែររស់នៅបច្ចុប្បន្នភូមិ បឹងកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ( រត់គេចខ្លួន ) ។ធ្វើដំណើរពីកើតទៅលិច បញ្ច្រាស់ទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាជាមួយនិងម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាមពណ៌ស (គ្មានស្លាកលេខ)ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សចំនួន 1 នាក់( ស្រី )និងរងរបួសធ្ងន់ចំនួនមួយនាក់ ( ប្រុស )។
ជនរងគ្រោះ
ទី 1 ឈ្មោះ ឡាក់ផ្ញើនភេទស្រីអាយុ 49 ឆ្នាំជនជាតិកាចក់មុខរបរកសិករបានស្លាប់ក្រោយពីបញ្ជូនទៅមណ្ឌលសុខភាពការចូន។
ជនរងគ្រោះទី 2 ឈ្មោះ លួយ ថេន ភេទប្រុសអាយុ 67 ឆ្នាំជនជាតិកាចក់មុខរបរកសិករ( របួសធ្ងន់ ) បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
ជនរងគ្រោះទាំង 2 នាក់ខាងលើបច្ចុប្បន្នរស់នៅភូមិ កោះពាក្យឃុំកោះពាក្យស្រុកវើនសៃខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកវើនសៃ នាំយកទៅរក្សាទុកនៅកន្លែងអធិការស្រុកវឿនសៃ ដើម្បីបន្តនីតិវិធី។ រី ឯ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រម៉ោល ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ចំពោះសាកសពវិញត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ អត្ថបទនិងរូបភាពដោយលោកមុីឌីន