ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,០៩៤ នាក់ ក្នុងក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃ សុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២

សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ចំនួន ១,០៩៤ នាក់ ដល់ក្នុងនោះនិទ្ទេស A ចំនួន ៣២នាក់ ទទួលបានការលើកទឹកចិត្ត និងជូនរង្វាន់ ពីរដ្ឋបាលខេត្តកណ្ដាល។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,០៩៤ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដោយបានកំណត់យកធនធានមនុស្ស ជាអាទិភាពទី១។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល អោយដឹងទៀតថា ដោយមានការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ខេត្តកណ្តាល ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមានបេក្ខជនប្រឡងជាប់ សរុប 5,924 នាក់ (ស្រី 3,605នាក់) = 68.22% នៃចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង ក្នុងដែរមាន៖
-និទ្ទេស A សរុប 127 នាក់ ស្រី 85 នាក់
-និទ្ទេស B សរុប 463 នាក់ ស្រី 275 នាក់
-និទ្ទេស C សរុប 951 នាក់ ស្រី 627 នាក់
-និទ្ទេស D សរុប 1,964 នាក់ ស្រី1,221 នាក់
-និទ្ទេស E សរុប 2,419 នាក់ ស្រី 1,397 នាក់

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ចំពោះការប្ដេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិយើងទាំងមូល។

ឯកឧត្ដមបណ្ឌិត បន្តថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់ ក្មួយៗជាជ័យលាភីផ្ទាល់ផង ក៏ដូចជាឪពុកម្តាយឬអាណាព្យាបាលផង ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានមន្ទីរ និងក្រសួងអប់រំ។

ទោះបីជាក្នុងរយះពេល២ឆ្នាំកន្លងមកនេះបានរាតត្បាត និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានប៉ះពាល់ដល់ការសិក្សាដោយផ្ទាល់របស់សិស្សដោយជម្ងឺកូវីដ-១៩ ដែលមិនអនុញ្ញាតអោយសិស្សបានមកទទួលការអប់រំដោយផ្ទាល់នៅសាលា តែសិស្សានុសិស្សអាចទទួលបានការរៀនសូត្រពីចម្ងាយក្រោមការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ។

ជ័យលាភីសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ទទួលបាន៖
-និទ្ទេស A ចំនួន ៣២ នាក់ ម្នាក់ៗទទួលបានម៉ូតូ ចំនួន ០១គ្រឿង
-និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល
– និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗទទួលបានថវិកា ៣០ ម៉ឺនរៀល
-និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗទទួលបានថវិកា ២០ ម៉ឺនរៀល
និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន ១២០ នាក់ ទទួលបានថវិកា ១០ ម៉ឺនរៀល ក្នុងមួយនាក់។ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!