ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាជ្ញាធរឃុំពង្រគ្រោងរៀបចំសហគមន៍ដាំបន្លែសុវត្ថិភាពដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករក្នុងមូលដ្ឋាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរឃុំពង្រ គ្រោងរៀបចំឱ្យមានសហគមន៍ដាំបន្លែសុវត្ថិភាព ដើម្បីធានានិរន្តរភាពបន្លែសុវត្ថិភាពលើទីផ្សារ និងលើក ស្ទួយវិស័យកសិកម្មក្នុងមូល ដ្ឋានឱ្យកាន់តែប្រសើរ សម្រាប់សម្រួលដល់ជីវភាពកសិករ ដែលខិតខំផលិតបាន។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…… លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សម្រាប់ឆ្នាំ២០២២នេះអាជ្ញា ធរក្នុងឃុំពង្រ មានផែនការចំនួន២ ក្នុងការលើកកម្ពស់ វិស័យកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរដែលជួយឱ្យប្រជាពលរដ្ឋនៅ ក្នុងសហគមន៍មានជីវភាពធូរធារថែមមួយកម្រិត ខណៈដែលប្រជាពលរដ្ឋនៅក្នុងតំបន់នេះស្ទើរតែ៨០%ប្រកប របរកសិកម្ម។

លោកបានបន្តថា គម្រោងដែលបានលើក ឡើងនៅក្នុងឆ្នាំ២០២២នេះ រួមមាន៖ ១ ការរៀបចំបណ្តុំសហគមន៍ ដើម្បីធានាតម្លៃទីផ្សារមាន់ និងទី២ការរៀបចំសហគមន៍ដាំដុះបន្លែសរីរាង្គ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅទីផ្សារឱ្យគ្រប់គ្រាន់ ទៅតាមតម្រូវការអ្នកបរិភោគ។

លោកបានបន្តទៀតថា នៅពេលដែលគម្រោងនេះសម្រេចបានជោគជ័យ នោះនឹងអាចជួយឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការផលិត ហើយមិនព្រួយ បារម្ភលើបញ្ហាទីផ្សារឡើយ។ សំឡេង៖ ខ្ញុំសង្ឃឹមយ៉ាងមុត មាំថា នៅពេលណាដែលប្រជា ពលរដ្ឋយើងចូលរួម គម្រោងនេះ ដើរបានលទ្ធផលល្អ និងសម្រួលជីវភាព បញ្ហាទីមួយគឺប្រជាពលរដ្ឋមានទីផ្សារសម្រាប់លក់ដូរនូវផលិតផលរបស់ខ្លួនដែលផលិតបាន ទីពីរទៀតគឺមានចំណេះដឹងក្នុងការផលិតមួយចំណែក សម្រាប់ផលិតនិងបានទិន្ន ផលខ្ពស់ ហើយសម្រាប់ការហូបចុកគឺមានសុខភាពល្អ ហើយនឹងលក់ជូនទៅដល់ទីផ្សារ ជាពិសេសអ្នកទិញយកទៅហូបនឹង ក៏មានសុខ ភាពល្អដែរ ។

លោកបានបញ្ជាក់ថា ដំណាំដែលមានសក្តានុពលនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ដែលប្រជាកសិករកំពុងដាំរួមមាន៖  ដំណាំពោត ត្រប់ ម្ទេស ននោង ត្រសក់ អំពៅ ត្រឡាច និងល្ង ជាដើម ហើយផ្ទៃដីដាំដុះដំណាំកសិកម្មមានសរុបប្រហែលជាង៣០០ហិកតា៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!