សហគមន៍កសិករអូររាំងឪមានជ័យ នៃខេត្តត្បូងឃ្មុំបង្ហាញថា ការដាំបន្លែក្នុងផ្ទះសំណាញ់ បានផ្តល់ប្រយោជ ន៍ជាច្រើនសម្រាប់ប្រជាកសិ ករតាមមូលដ្ឋានឱ្យមានភាពងាយស្រួលជាងមុនមិនបារម្ភបញ្ហាសត្វល្អិតរំខាន ពិសេសដាំដុះបានគ្រប់រដូវកាល។ ហាន សុខមឿន ប្រធានសហគមន៍កសិកម្មអូររាំងឪមានជ័យ បានឱ្យវិទ្យុ ជាតិកម្ពុជាដឹងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ មានលក្ខណៈងាយស្រួល៣យ៉ាង ៖
ទី១ ងាយស្រួលការគ្រប់ គ្រងថែរក្សា សំណើមបានយូរ កាត់បន្ថយការប្រើប្រាស់ទឹកបានច្រើន។
ទី២ ការពារសត្វល្អិតបានល្អមិនបាច់បាញ់ថ្នាំគីមី និងទី៣ ធន់នឹងអាកាសធាតុ ទោះរដូវប្រាំង រដូវភ្លៀង ក៏ដាំបាន ព្រោះដំបូលផ្ទះសំណាញ់ប្រក់ទៅដោយកៅស៊ូ ការពារកំដៅព្រះអាទិត្យ UV ដែលធ្វើឱ្យបន្លែបានផល ១០០ភាគរយ ខុសពីដាំនៅទីវាលពេលខ្លះ គ្មានបានផលអ្វីទាំងអស់ ។
លោកបន្តថា សម្រាប់សមា ជិកក្នុងសហគមន៍ របស់លោកបានដាំស្ពៃក្រញ៉ាញ់ និងស្ពៃតឿក្នុងរោងសំណាញ់ មានចំនួន២រោង ឃើញថា ចំណេញច្រើនទាំងផ្ទៃដីដាំដុះ កម្លាំងពលកម្ម ជាពិសេសដំណាំលូតលាស់បានល្អមានទិន្នផលខ្ពស់ និងអាចរក ចំណូលបានពេញមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រសើរជាងមុន។
សំឡេង៖«ការដាំបន្លែនៅក្នុងផ្ទះសំណាញ់នេះងាយស្រួល ដោយសារមិនសូវមានសត្វ ល្អិតបំផ្លាញហើយអាកាស ធាតុក៏មិនសូវប៉ះពាល់ហើយការប្រមូលផលក៏ល្អជាងការដាំនៅខាងក្រៅ។ហើយវាក៏ បានជួយកាត់បន្ថយការលំ បាកនៅក្នុងគ្រួសារដោយសារយើងមានប្រាក់ចំណូលល្អប្រសើរជាងមុនហើយវាក៏មិនសូវលំបាកដោយសារយើងមានទីផ្សារល្អ ហើយយើងមានខាងសម្ភារដាំទំនើបៗចឹងទៅវាល្អប្រសើរជាងមុន»។
លោកបានបន្ថែមថា បន្លែសុវត្ថិភាពដែលដាំក្នុងរោងសំ ណាញ់ នៅតែមានតម្រូវការច្រើនពីអតិថិជន ដោយសារវាមានតម្លៃសមរម្យ រសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដូច្នេះកសិករដទៃគួរងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ ឱ្យបានច្រើន ដើម្បីបំពេញតម្រូវការអតិថិជន៕