ខេត្តកណ្តាល៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ បានមូលមតិគ្នានាំយកទេយ្យទាន និងប្រារព្ធពិធីរាប់បាត្រប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន១៤៧អង្គ គង់ចាំព្រះវស្សានៅវត្តកោះប្រាក់ ស្រុកគៀនស្វាយ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។
បន្ទាប់ពីពិធីរាប់បាត្រ ថ្នាក់ដឹកនាំសមាគមបានប្រគេន ទេយ្យទានរួមមាន៖
. ស៊ីម៉ង់ត៏ ចំនួន១០តោន
. អង្ករ ចំនួន១តោន
. ម៉ាស់ ចំនួន៥០០០ម៉ាស់
. ថ្នាំបញ្ចុះឈាម ចំនួន១៥០បន្ទះ
. អាល់កុល ចំនួន៤កាន (ស្មើនឹង១២០លីត្រ)
. បច្ច័យរៀបចំចង្ហាន់ថ្ងៃត្រង់ ចំនួន៥០០ដុល្លា
ព្រះវិជ័យញាណ យុង កុសល ព្រះគ្រូចៅអធិកាវត្តកោះប្រាក់ រួមជាមួយ ព្រះសង្ឃទាំង១៤៦អង្គ សូមចម្រើនពរញោម ប្រធាន ស៊ូម សារឿន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ ដែលមានសទ្ធាជ្រះថ្លាមូលមតិគ្នាប្រារព្ធកម្មវិធីនេះឡើង ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងសូមវេរប្រគេនផល្លាអានិសង្ស ទៅកាន់បុព្វការីជនទាំង៧សណ្តានដែលបានចែកឋានទៅលោកខាងមុខ សូមមកទទួលមគ្គផលគ្រប់ៗគ្នា។
សូម ប្រគេនពរដល់ សមាគមរាជសីហ៍ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច ទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ៕