ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវ០២ចំណុច ដើម្បីធានានូវនិរន្តរភាពនៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារអំពាវនាវចំនួន ០២ចំណុច ដើម្បីធានានូវនិរន្តរភាពនៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី នៅកម្ពុជា។

តាមរយៈសារជាសម្លេងនេះ លោកជំទាវ បានបញ្ជាក់ថា ៖ “ខ្ញុំសូមអំពាវនាវដ៏ទទូច និងជាថ្មី ដល់បងប្អូនជនរួមជាតិ ទី១ គឺសូមបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងទី២ គឺសូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ជាពិសេសនោះគឺការចាក់ដូសជំរុញ (ដូសទី៣) ដើម្បីបង្កើនកងការពារខ្លួនបន្ថែមទៀត ដើម្បីទប់ទល់នូវពពួកវីរុសបំប្លែងថ្មី អូមីក្រុង ដែលបាននិងកំពុងឆ្លងរាលដាលជាប្រចាំថ្ងៃកន្លងមកនេះ”។

ការចេញសារអំពាវនាវនៅថ្ងៃនេះ ដោយលោកជំទាវបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ បានល្អប្រសើរហើយ តែបងប្អូនយើងមួយចំនួនទៀត ហាក់ដូចជាចាប់ផ្តើមមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ ហើយអនុវត្តវិធានការនេះមិនបានត្រឹមត្រូវ ខណៈដែលមួយចំនួនទៀតមិនសូវមានការប្រុងប្រយ័ត្នក្នុងការការពារខ្លួន នៅក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជាយើង បាននិងកំពុងបើកដំណើរការសង្គម និងសេដ្ឋកិច្ចឡើងវិញ។ ហេតុដូច្នេះហើយដើម្បីឱ្យប្រទេសជាតិយើងអាចធានាបាននូវនិរន្តរភាព នៃការរស់នៅជាប្រចាំថ្ងៃជាធម្មតា តាមបែបគន្លងប្រក្រតីភាពថ្មីនេះ គឺដាច់ខាតត្រូវតែមានការចូលរួមអនុវត្តវិធានការនានាឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបន្ថែមទៀត។

សូមរម្លឹកថា ក្នុងរយៈពេលប្រមាណ៤សប្តាហ៍ចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា មានករណីនាំចូល និងឆ្លងនៅក្នុងសហគមន៍ ដែលសុទ្ធសឹងជាពពួកវីរុសបំប្លែងថ្មី អូមីក្រុងទាំងអស់ ប៉ុន្តែក៏ពុំមានករណីស្លាប់ថ្មីនោះទេ ដែលនេះជាដំណឹងដ៏ល្អ ក៏ដូចជាការបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់នូវប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!