ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលរាជធានីភ្នំពេញ ស្នើឱ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកវិនិយោគជប៉ុន តាមរយៈ​សមាគមជប៉ុន-កម្ពុជា មកវិនិយោគលើវិស័យកសិកម្ម និងបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។ ការស្នើរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនេះ បានធ្វើ ឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅ​រាជធានី​ភ្នំពេញមានសក្ដានុ ពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការ​ចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសម្រាប់នាំចេញទៅទីផ្សារសំខាន់ៗ ក្នុងនោះ ជប៉ុន​មាន​បច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀត។ ដូច្នេះ ជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។ ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជម្រា​បជូន​ថា បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយរួចរាល់ និងបានល្អប្រសើរហើយ​ដោយមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅក្នុង​រាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់​ដល់​រាជធានីភ្នំពេញ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ត្រូវការជាចាំបាច់រថយន្ត​ពន្លត់​អគ្គីភ័យនៅរាជធានីភ្នំពេញ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈពេលជួបគ្រោះ​អគ្គិភ័យពិសេសលើសំណង់អាគារខ្ពស់ៗ។

ឯកឧត្ដម Takahashi Fumiaki បានឱ្យដឹងថា សមាគមជប៉ុន-កម្ពុជា នឹងត្រៀមខ្លួន​ជួយ​ដល់រាជធានីភ្នំពេញទៅតាមសំណើរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក្នុងការរួម​ចំណែកអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដមបានលើកឡើងថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុន បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ហើយ​នៅខែមេសា ឆ្នាំ២០២២ ក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណង​នាំអ្នក​វិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២ និងរៀបចំឱ្យ​មានវេទិកា​ពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានប្រគល់ប្លង់ដីមួយហិកតា​ដែលអំណោយ​របស់​ជនជាតិជប៉ុនម្នាក់ដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រាប់​ធ្វើជាសួន​ច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូន កងកម្លាំង របស់ខ្លួនមករក្សាសន្តិសុខអន្ដរជាតិនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!