កំពង់ចាម៖អាជីវករបើកអាជីវកម្មបោចមាន់លក់ មួយកន្លែង បង្ហូរទឹកចូលក្នុងស្រែ ជះក្លិនឆ្អាប និងស្អុយអាសោច ប៉ះពាល់សុខភាព មនុស្ស សត្វ និងរំលោភបំពានសិទ្ធិប្រជាពលរដ្ឋជិតខាងយ៉ាងធ្ងន់ធ្ងរ មន្ត្រីជំនាញចុះមកណែនាំ ម្ដងរួចហេីយតែនៅមិនអនុវត្តន៍តាម នៅតែបង្ហូរទឹកចូលក្នុងស្រែ និងមិព្រមរំកិលទីតាំង ឲ្យឃ្លាតឆ្ងាយ ពីផ្ទះអ្នកជិតខាង នោះឡេីយ ។
ទីតាំងអាជីវកម្មបោចមមាន់ខាងលើ ស្ថិតនៅចំណុច ផ្ទះឈ្មោះ អឿន ប៉ូច ភូមិប្រសំ ហៅ ( អណ្ដូងជ្វា ) ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកជាច្រេីនខែមកហើយ ។
ក្រោយពីភ្នាក់ងារសារព័ត៌មាន ជំរាបទៅលោក នួន គង់សល្យ ប្រធានមន្ទីបរិស្ថានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ លោកប្រធានមន្ទី បានចាត់មន្ត្រីជំនាញ ចុះមកពិនិត្យ និងណែនាំ ឲ្យម្ចាស់អាជីវកម្មខាងលេី ចាក់សាប និងត្រូវជីករណ្ដៅ បង្ហូរទឹកចូលក្នុងរណ្ដៅ បញ្ឈប់ការបង្ហូរទឹកចូលទៅក្នុងស្រែ បណ្ដាលឲ្យបំពុលបរិស្ថាន ប៉ះពាល់សុខភាពមនុស្ស សត្វ ។
ម្ចាស់អាជីវកម្មខាងលេី បានចាក់សាប តែនៅបង្ហូរទឹកចូលក្នុងស្រែដដែល និងស្តុកមាន់ទុកក្បែរផ្ទះអ្នកជិតខាងដដែល ជះក្លិនមកលេីអ្នកជិតខាង ពិបាកក្នុងការរស់នៅ ពិបាកដកដងហេីម ធំកលិនឆ្អាប ស្អុយអាសោចដដែល ។
ភ្នាក់ងារសារព័ត៌មានបាន ជំរាបទៅលោក នួន គង់សល្យ ប្រធានមន្ទីបរិស្ថាននៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ម្ដងទៀត លោកប្រធានបានប្រាប់ឲ្យដឹងថា លោកនឹងឲ្យមន្ត្រីជំនាញចុះមកពិនិត្យម្ដងទៀត តែរហូតមកដល់រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងអាជីវកម្មនេះនៅតែជះក្លិនមកលេីប្រជាពលរដ្ឋជិតខាងដដែល ។
លោក នួន គង់សល្យ ប្រធានមន្ទីរបានឲ្យដឹងថា លោកនឹងឲ្យមន្ត្រីជំនាញចុះមកពិនិត្យមេីលដដែល ។
ប្រជាពលរដ្ឋរស់នៅជិត សិប្បកម្មខាងលេី បានឲ្យដឹងថា ក្រោយពីមន្ត្រីជំនាញពិនិត្យរួចហេីយ នៅវេលាយប់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ចាប់តាំងពីម៉ោង ១២ រំលងអាទ្រាត លាន់លឺម៉ាសុីនបោចមាន់រហូតដល់ម៉ោង ០៣ និង ៣០ នាទីទាបភ្លឺ រំខានដំណេកប្រជាពលរដ្ឋជិតខាង សំរាកមិនបានទេ មកដល់រសៀលថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ ២០២២ ជះក្លិនពីសិប្បកម្មនេះយ៉ាងខ្លាំងដដែល ។
ពាក់ព័ន្ធនឹងបញ្ហាសិប្បកម្មបោយមាន់មួយនេះ ភ្នាក់ងារសារព័ត៌មានយេីងបានព្យាយាម ទាកមទងទៅឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយ:លេខ ០៩៧៧៧៧៨០០៥ នៅល្ងាចថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ ២០២២ ចំនួន ពីរ ដងដែរ តែឯកឧត្តម មិនទទួលទូរស័ព្វភ្នាក់ងារសារព័ត៌មានយេីងនោះទេ ប្រហែលលោកជាប់រវល់។
ប្រជាពលរដ្ឋរស់នៅជិតខាង ដែលរងផលប៉ះពាលដោយសារទីតាំងអាជីវកម្មខាងលេីបានឲ្យដឹថា ពួកគាតមិនមែន មិនចង់ឲ្យម្ចាស់អាជីវកម្មនេះ បេីកអាជីវកម្មរកសុីទទួលទាននោះទេ ប៉ុន្តែគ្រាន់ចង់ឲ្យគាត់រំកិលទីតាំងរបស់គាត់នេះ ទៅខាងកៀនរបងរបស់គាត់ខាងត្បូងនោះ បន្តិចទៅ ជាសវាងការរំខានដំណេកប្រជាពលរដ្ឋជិតខាង ហេីយកុំបង្ហូរទឹកចូលក្នុងស្រែជះក្លិនមកលេីពួកគាត់ ទៅបានហេីយ ។
ប្រជាពលរដ្ឋ សំនូមពរ ឲ្យមន្ត្រីជំនាញក៏ដូចជាឯកឧត្តមអភិបាលខេត្តកំពង់ចាម មេតាជួយរកដំណោះស្រាយ បេីសិនជាម្ចាស់អាជីវកម្មខាងលេីនេះ មិនព្រមរំកិលទីតាំងរបស់គាត់ទៅគៀនរបងខាងត្បូងទេនោះ សូមឲ្យម្ចាស់អាជីវកម្ម គាត់ទៅធ្វើនៅតំបន់ទីសត្វឃាត ដែលអាជ្ញាធរបានរៀបចំសម្រាប់អាជីវករសត្វឃាត ដោយមានអនាម័យត្រឹមត្រូវ មានការពិនិត្យទៅលើសុខភាពសត្វ ឲ្យបានត្រឹមត្រូវផង ព្រោះថាតាំងពីគាត់បើកអាជីវកម្មនេះមក ប្រជាពលរដ្ឋ ក្បែខាងចិញ្ចឹមមាន់ទា បន្ទាប់បន្សំសម្រាប់ធ្វើជាម្ហូបអាហារម្ដងម្កាល មិនបានទេ តែងតែមានជំងឺឆ្លងមកពីកន្លែងអាជីវកម្មខាងលើនេះ បណ្ដាលឲ្យងាប់អស់ ទីតាំងប៉ោចមាន់ មួយនេះមិនមានមន្ត្រី បសុពេទ្យពិនិត្យសុខភាពសត្វឲ្យបានត្រឹមត្រូវនោះទេ ៕