ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឡាវពន្លឿនកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបើកព្រំដែន និងវិស័យទេសចរណ៍ឡើងវិញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីថ្ងៃទី២ ខែកុម្ភៈ គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសឡាវបានប្រកាសថា ប្រទេសនេះបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៨លានដូសហើយ ដែលគ្រប់គ្រាន់សម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជនជាង ៧លាននាក់របស់ប្រទេសនេះ។

អាជ្ញាធរឡាវជឿជាក់ថា ការអនុវត្តយ៉ាងរហ័សនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងជួយដលើប្រទេសឡាវឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងឱ្យបាន ៨០ភាគរយនៃចំនួនប្រជាជន និងដើម្បីបើកព្រំដែនរបស់ខ្លួនឡើងវិញ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រទេសចរណ៍ដែលសម្រួលដល់ការស្តារសេដ្ឋកិច្ចជាតិ។

គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ប្រជាជនឡាវជាង ៤,១លាននាក់ ដែលស្មើនឹង ៥៦,០៧ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស។

នៅក្នុងសប្តាហ៍នេះ សាលារៀនជាច្រើនបានបើកដំណើរការឡើងវិញសម្រាប់សិស្សឆ្នាំចុងក្រោយ ស្របតាមនីតិវិធីដែលត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលឡាវបានប្រកាសកាលពីថ្ងៃទី៣ ខែកុម្ភៈថា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤០០នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ១៣៣ ៣០១នាក់ ជាមួយនឹងអ្នកស្លាប់សរុបចំនួន ៥៥៨នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!