ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានកោតសរសើរ ចំពោះស្នាដៃរបស់មន្ត្រីទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានខិតខំបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងបង្កើតបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរ ជូនដល់ស្ថាប័នរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានកោតសរសើរនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅវិមានរដ្ឋសភា។
ក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានសំណូមពរ សុំឱ្យសហការីទំាងអស់គ្នា ជាពិសេសអ្នកដែលមានមុខនៅទីនេះ ដែលសុទ្ធតែជាអ្នកដឹកនាំ អង្គភាពតូចឬធំ សុំឱ្យបន្តប្រពៃណីខិតខំធ្វើកិច្ចការកិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នាជិត ស្និទ្ធតទៅទៀត ដែលទំាងនេះសុទ្ធតែជាកត្តានៃជ័យជម្នះ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានសំណូមពរ សុំឱ្យសហការីទំាងអស់គ្នា ជាពិសេសអ្នកដែលមានមុខនៅទីនេះ ដែលសុទ្ធតែជាអ្នកដឹកនាំ អង្គភាពតូចឬធំ សុំឱ្យបន្តប្រពៃណីខិតខំធ្វើកិច្ចការកិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នាជិត ស្និទ្ធតទៅទៀត ដែលទំាងនេះសុទ្ធតែជាកត្តានៃជ័យជម្នះ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតសង្ឃឹមជឿជាក់ថា វប្បធម៌នៃការបំពេញ ការងារដ៏ល្អនេះ របស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងនៅមានជាបន្តទៀតក្នុងការនាំមកនូវជោគជ័យ ជូនដល់រដ្ឋសភា និងជាតិមាតុភូមិ ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អរវា អង្គភាពទាំងអស់នៅក្នុងរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ថា ចំពោះរាល់សំណូមពរដែល អង្គភាពនីមួយៗនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើង ឯកឧត្តមនឹងរាយការណ៍ ជូនទៅសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានជ្រាប ដើម្បីពិនិត្យស្វែងរក មធ្យោបាយសម្រាប់ជួយដោះស្រាយ។
តាមរបាយការណ៍ឯកឧត្តម ឡេង ប៉េងឡុង អគ្គ លេខាធិការរដ្ឋសភា អង្គពិធីបាន បង្ហាញថា នៅក្នុងឆ្នាំ២០២០-២០២១កន្លងមក ទោះបីប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំង មូលបានជួបប្រទះនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏គ្រប់អង្គភាពចំណុះនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅតែបន្តខិតខំបំពេញ ការងារតាមគ្រប់មធ្យោបាយបង្កើតបាន នូវសមិទ្ធផលជាច្រើនជូនរដ្ឋសភា។
ឯកឧត្តមអគ្គលេខាធិការបានកត់សម្គាល់ថា ឆ្លងកាត់ការអនុវត្តការងារជាមួយគ្នា ជិត២០ឆ្នាំ មកនេះ ឯកឧត្តមយល់ឃើញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញការងារ អនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យបានសមរម្យ។ ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា លទ្ធផលល្អនេះ កើតចេញបានមកពីការខិតខំរបស់សហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ ដែលខិតខំធ្វើការផង ខំសិក្សារៀនសូត្របង្កើនសមត្ថភាពខ្លួនឯងផង។ ម្យ៉ាងទៀត លទ្ធផលល្អនេះក៏កើតចេញ ពីកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីចង្វាក់គ្នារវាងបណ្តាអង្គភាពនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងភាពសាមគ្គីផ្ទៃក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងល្អ ផងដែរ៕