ខេត្តកណ្តាល៖នៅថ្ងៃអាទិត្យ ៥កើត ខែខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភះ ឆ្នាំ២០២២
លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកបានបញ្ចូនខ្លួនជនសង្ស័យ២នាក់ទីតុលាកាដើម្បីចាត់ការតាមនិតិវិធីករណីបើកល្បែងសុីសងអាប៉ោងនៅត្រង់ចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកព្រុំ សំណាង បន្តថាមានជនសង្ស័យ០២ នាក់
១.ឈ្មោះមុំ ផល ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដីឥដ្ឋ កោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកបាញ់អាប៉ោង) ។
២.ឈ្មោះមាស សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកបាញ់អាប៉ោង) ។
ចំពោះសម្ភារៈចាប់យករួមមានៈ
១.មេអាប៉ោង ចំនួន០១។
២.ចានអាប៉ោង ចំនួន០២ ។
៣.គំរបអាប៉ោងជ័រពណ៌ក្រហម ចំនួន០៣ ។
៤.កូកាធុនជ័រចំនួន០២ (ពណ៌ក្រហម០១, ពណ៌បៃតង០១) ។
៥.កំរាលជ័រមានលេខអាប៉ោង ចំនួន០២ ។
៦.ប្រាក់រៀល ចំនួន១១២០០០៛ (ដប់មួយម៉ឺនពីរពាន់រៀល) ។
៧.កូនគ្រែឈើ ចំនួន០១ ។
៨.កៅអីជ័រពណ៌ក្រហម ចំនួន០៧ ។
៩.ទូរស័ព្ទដៃម៉ាកណូគាអ៉ិនចុចពិល ចំនួន០២គ្រឿង ។
១០.ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរី២០០៥ពាក់ស្លាកលេខ កណ្តាល ១J-៩០៧០ ។
លោកអធិការស្រុកកៀនស្វាយបន្ថែមទៀតថា៖
នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើកម្លាំងផ្នែកនគរបាលយុត្តធម៌ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានល្បាតតាមភូមិសាស្រ្តស្មុគស្មាញពេលមកដល់ចំណុចកើតហេតុខាងលើ ក៍មានប្រជាពលរដ្ឋល្អបានផ្ដល់ព័ត៌មានថាមានមនុស្សមួយក្រុមកំពុងលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ។
ក្រោយពីទទួលបានព័ត៌មានកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានធ្វើការបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) នៅចំណុចខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាង ដូចខាងលើយកមកផ្នែកនគរបាលយុត្តិធម៌ដើម្បីសួនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាខ្លួនបានបើកលេងល្បែងស៊ីសងអាប៉ោងពិតមែន ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនមកអធិការស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ។