ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឡាវជំរុញឱ្យប្រជាជនបន្ថែមទៀតទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ បានជំរុញឱ្យប្រជាពលរដ្ឋនាំកូនៗ និងសាច់ញាតិទៅកាន់មណ្ឌលសុខភាពដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺនេះ។

យោងតាមគណៈកម្មាធិការនេះបានឱ្យដឹងថា រដ្ឋាភិបាលឡាវបានលុបចោលវិធានការរឹតបន្តឹងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ការលុបចោលនេះក៏បង្កហានិភ័យធ្ងន់ធ្ងរនៃការផ្ទុះជំងឺនេះឡើងវិញផងដែរ ប្រសិនបើប្រជាជនមិនបានទទួលការចាក់វ៉ាក់សាំង និងមិនបានការពារខ្លួន។

គណៈកម្មាធិការនេះបាននិយាយថា បើទោះបីជាចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវមានការថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏អត្រានៃអ្នកធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ នៅតែមានកម្រិតខ្ពស់ដដែលបើប្រៀបធៀបទៅនឹងចំនួនសំណាកដែលបានធ្វើតេស្ត។

គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ប្រមាណ ៦១,៤ភាគរយនៃកុមារដែលមានអាយុចន្លោះពី ១២ឆ្នាំដល់ ១៧ឆ្នាំនៅក្នុងប្រទេសឡាវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទីមួយ ហើយ ៤០,២ភាគរយបានទទួលការចាក់វ៉ាក់សាំងពេញលេញគ្រប់ពីរដូស។

ក្រសួងសុខាភិបាលឡាវបានរាយការណ៍ថា ករណីឆ្លងសរុបនៅទូទាំងប្រទេសបានឡើងដល់ចំនួន ១៣៦ ៧២០នាក់ និងករណីស្លាប់សរុបចំនួន ៥៧៤នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!