ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ដើម្បីលុបបំបាត់ការនាំចូលផលនេសាទបែបអនាធិបតេយ្យ និងបង្កើននូវប្រាក់ចំណូលជូនរដ្ឋ នៅព្រឹកថ្ងៃទីឲ៨  ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកោះធំ បានបើកកិច្ចប្រជុំ និងចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល។

លោក ហេង សុធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឱ្យដឹងថា នៅស្រុកកោះធំ មានទីតាំងលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ចំនួន៦ទីតាំង ដែលបាននាំចូលផលនេសាទពីប្រទេសវៀតណាម ដោយឡែកសម្រាប់ការនាំចេញផលនេសាទ ចេញក្រៅប្រទេសគ្មានទេ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការចុះពិនិត្យនេះដែរ ក្នុងគោលបំណងលុបបំបាត់ភាពអនាធិបតេយ្យ និងមិនមានការគ្រប់គ្រងបានត្រឹមត្រូវច្បាស់លាស់ក្នុងការលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ដែលនាំអោយមានការបាត់បង់នូវប្រាក់ចំណូលជូនរដ្ឋ។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវរួមសហការគ្នាអនុវត្តតាមជំនាញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលុបបំបាត់នូវភាពអាណាធិបតេយ្យ និងបង្កើនចំណូលជូនរដ្ឋផងដែរ។

បន្ទាប់ពីចុះពិនិត្យទីតាំង លើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ក្រុមការងារបានពិនិត្យឃើញថា មានទីតាំងមិនសមរម្យ គ្មានចំណតលើកដាក់ត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងផ្ទាល់។

ឯកឧត្តមបានស្នើដល់មន្ត្រីជំនាញ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យការលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ មានទីតាំងស្រប និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!