ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លេខាធិការជាតិប្រឆាំងភេរវកម្ម ចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេវរកម្ម បញ្ជ្រាបចំណេះដឹងជូនដល់មន្ត្រីរាជការ អាជ្ញាធរ និងសមត្ថកិច្ចជំនាញខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២២

នេះ ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ស្ថិតនៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត អង្គភាពមានសមត្ថកិច្ចទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធ។

មានប្រសាសន៍នាឪកាសនោះ ឯកឧត្តម ឈួន ចាន់ថន បានលើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់មន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅទៅលើពួកភេរវករ ដែលប្រព្រឹត្តភេរវកម្មតាមគ្រប់រូបភាព ដើម្បីឲ្យកម្លាំងយើងក្តាប់សភាពការ សហការគ្នាគ្រប់គ្រងស្ថានការណ៍ និងដោះស្រាយឲ្យបានទាន់ពេលវរលា។

អនុប្រធាន លគជបភ បានបញ្ជាក់ឲ្យដឹងថា អំពើភេរវកម្ម កើតឡើងដោយបញ្ហាជម្លោះនយោបាយក្នុងនិងក្រៅប្រទេស ជនជាតិ និងសាសនាដែលជ្រុលនិយម។ ក្នុងនោះវិធីវាយប្រហារមានច្រើនរូបភាពដូចជា ការធ្វើឃាត ការចាប់ជំរិត ការចាប់ជាចំណាប់ខ្មាំង ការប្រើប្រាស់រថយន្តអត្តឃាត ការដាក់គ្រាប់បែកបំផ្ទុះក្នុងរថយន្តតូច រថយន្តដឹកទំនិញ ទូក និងយន្តហោះ ដោយមនុស្សផ្ទាល់ និងដោយឧបករណ៍ទូរបញ្ជាពីចម្ងាយ ការធ្វើឃាតដោយអត្តឃាតមនុស្ស និងការវាយប្រហារដោយមីស៊ីល។ ក្រុមអាល់កៃដា និងក្រុមជាសមាជិក បានរៀបចំហ្វឹកហ្វឺន និងត្រូវបានគេចាត់ទុកថាជាក្រុមធំមួយ ដែលមានវិធីសាស្ត្រនៃអំពើភេរវកម្មជាច្រើនប្រភេទ។

ឯកឧត្តម ឈួន ចាន់ថន គូសបញ្ជាក់ទៀតថា បើទោះបីកម្ពុជាមិនទាន់មានអពើភេរវកម្មណាមួយដូចប្រទេសមួយចំនួននៅលើពិភពលោកក៏ដោយក្តី តែយើងបានត្រៀមខ្លួនទុកជាមុនក្នុងករណីណាមួយដែលអាចកើតឡើង។

ក្នុងនោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន លគជបភ ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការងារនេះ លើការងារផ្គត់ផ្គង់ថវិកា សម្ភារៈ និងបង្វឹកកងកម្លាំងពិសេសយ៉ាងស្ទាត់ជំនាញ ដោយបានបញ្ជូនទៅហ្វឹកហាត់នៅបរទេសថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លេខាធិការជាតិប្រឆាំងភេរវកម្ម ដែលបានបញ្ជ្រាបចំណេះដឹងថ្មីបន្ថែមពាក់ព័ន្ធបញ្ហានេះ ក៏ដូចជាបានអំពាវនាវដល់សិក្ខកាចូលរួមទាំងអស់ បន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងឆ្លងរាលដាលជុំវិញពិភពលោក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!