ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃ អាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ ដែលពិធីនេះប្រារព្វពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសិល្បៈសកល (HJ Global Art Center) ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ពិធីដ៏មានអត្ថន័យនោះ មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ហា ចាហាន់មូន ស្ថាបនិកមូលនិធិអង្គការសហព័ន្ធសន្តិភាពសកល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម ម៉ាក់ ប៉ែន អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ ក្នុងនោះមានទាំងការថ្លែងសារតាមប្រព័ន្ធវីដេអូ ពីសំណាក់អតីតប្រធានាធិបតី អនុប្រធានាធិបតី នាយករដ្ឋមន្រ្តី នៃបណ្តាប្រទេសក្នុងទ្វីបអាមេរិក អាស៊ី អាហ្រ្វិក និងបណ្តាវាគ្មិននយោបាយ សេដ្ឋកិច្ចឆ្នើមៗ របស់ពិភពលោកជាច្រើនរូប។

នៅក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ បណ្តាមេដឹកនាំពិភពលោក បានលើកឡើងពីគំនិតរួមគ្នា ក្នុងការបញ្ចប់សង្រ្គាម និងការនាំមកនូវសន្តិភាព នៅឧបទ្វីបកូរ៉េ ទាំងផ្លូវចិត្ត ផ្លូវអារម្មណ៍ ផ្លូវកាយ បញ្ញាស្មារតី ក្រោមព្រះជាម្ចាស់ ក្នុងការនាំពិភពលោកទាំងមូលរស់នៅក្រោម ដំបូលសន្តិភាពយូរអង្វែង។

ថ្លែងសុន្ទរកថាគន្លឹៈ ក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនៅសុន្ទរថាប្រកបដោយអត្ថន័យសម្រាប់ជាការរួមចំណែកកសាងសន្តិភាព និងចែករំលែកនូវបទពិសោធន៍នៅកម្ពុជាបានដាក់ចេញទទួលបានភាពជោគជ័យនៅពេលកន្លងមកផងដែរ។

លោកជំទាវ ហា ចាហាន់មូន ស្ថាបនិកមូលនិធិសន្តិភាពសកល បានថ្លែងថា ប្រទេសជាច្រើនជុំវិញពិភពលោក លុះត្រាតែមានវត្តមានរបស់ព្រះនៅជាមួយគេ គឺអ្នកបានធ្វើល្អចំពោះប្រទេសទាំងអស់ នោះប្រទេសទាំងនោះ អាចរស់នៅជាមួយព្រះដូចឪពុកម្តាយរបស់ខ្លួន។

លោកជំទាវបណ្ឌិតបន្តថា ប្រវត្តិ សាស្រ្តកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌រួម ហេតុអីបានជាមានការបែកបាកកូរ៉េខាងជើង និងខាងត្បូង លុះត្រាតែប្រទេសកូរ៉េទាំងពីររួបរួមគ្នា ទើបអាចនាំសន្តិភាពសម្រាបអាស៊ីឥសាន្ត ដ៏ដូចជាសន្តិភាពពិភពលោកទាំងមូល គ្រួសារតែមួយ គ្រួសារស្ថិតនៅក្រោមព្រះ។

លោកជំទាវបណ្ឌិត ក៏បានស្នើសុំឲ្យកូរ៉េទាំងពីរ នៅជាមួយលោកជំទាវ ដើម្បីឲ្យកូរ៉េទាំងពីរ ក្លាយជាឧបទ្វីបតែមួយ ដែលកូនស្រីប្រុសទាំងពីរ ក្លាយជាគ្រួសារតែមួយ តំបន់តែមួយ នៅពេលដែល ប្រទេសទាំងអស់ ក្លាយជាគ្រួសារតែមួយក្រោមព្រះជាម្ចាស់៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!