?ស្រុកកៀនស្វាយ
?✈️សូមគោរពរាយការណ៍មេ
✍️នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
*ស្ដីពី ករណីៈអំពើលួច(កាច់កម៉ូតូ) នឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
*កើតហេតុៈថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង០០ នឹង១៥នាទី។
*ចំណុចកើតហេតុៈភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
*ជនរងគ្រោះម្នាក់:
ឈ្មោះខុន ទីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកមីក្រូហិរញវត្ថុ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
*ជនសង្ស័យមានគ្នា៣នាក់ៈ
១/ឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជអានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះសុខ ហឿន ហៅហេង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៣/ឈ្មោះ. វី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រត់គេចខ្លួន)។
**សំភារៈបាត់បង់:
១/ម៉ូតូមួយគ្រឿងម៉ាក់HONDA DREAM C125ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH.1489។
**វត្ថុតាងចាប់យក៖
១/ម៉ូតូមួយគ្រឿងម៉ាក់HONGDA DREAM ពណ៌ខ្មៅ ស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489(ម៉ូតូរបស់ជនរងគ្រោះ)។
២/ម្សៅក្រាមថ្លាពណ៌សសង្ស័យសាធាតុញៀនមួយកញ្ចប់មធ្យម។
?សភាពរឿងហេតុៈ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៦ នឹង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់HONDA DREAMពណ៌ខ្មៅស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489 មករត់តុកា(សុីឈ្នួលគេ)នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លុះដល់ម៉ោង២៣ នឹង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ពេលចប់ការងារជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះថៅកែចុងភៅឈ្មោះចាន់ ជឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយចតម៉ូតូនៅខាងមុខផ្ទះ។
លុះដល់ម៉ោង០០ នឹង១៥នាទីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២ ស្រាប់ជនសង្ស័ទាំងបីនាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក់ស៊ុយស៊ូគីនិចពណ៌ទឹកប្រាក់ស៊េរី២០១៣ពាក់ស្លាកលេខភ្នំពេញ1AF.3278មកឈប់នៅលើផ្លូវជាតិលេខ១ មុខផ្ទះរបស់ឈ្មោះចាន់ ជឿន ភេទប្រុស រួចឈ្មោះ. វី ភេទប្រុសបានចូលមកធ្វើកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ចំណែកឯឈ្មោះមាឃ សុវណ្ណារ៉ាហៅមាសភេទប្រុស និងឈ្មោះ សុខ ហឿង ហៅហេង ភេទប្រុសនៅចាំកន្លែងម៉ូតូ បន្ទាប់ពីធ្វើសកម្មភាពរួច ឈ្មោះ. វី ភេទប្រុសបានអោយឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុសជិះម៉ូតូរបស់ជនរងគ្រោះឌុបឈ្មោះសុខ ហឿង ហៅហេងភេទប្រុស ចំណែកឈ្មោះ. វី ភេទប្រុសជិះម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ភ្លាមនោះជនរងគ្រោះឃើញក៍បានស្រែកថាចោៗ នឹងបានដេញតាមរហូតដល់ឃុំដីឥដ្ឋ ក៍ត្រូវសមត្ថកិច្ច នឹងប្រជាពលរដ្ឋឃុំដីឥដ្ឋឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍ដីឥដ្ឋ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយបក្សពួកពិតជាប្រព្រឹត្តអំពើលួច នឹងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន និងបានសារភាពទៀតថាៈខ្លួន នឹងបក្សពួកធ្លាប់ធ្វើសកម្មភាពលួច នឹងឆក់ ជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារម្ដង(ករណីលួច)។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។ និងសុំឃាត់ខ្លួនលើជនសង្ស័យទាំង២នាក់នៅម៉ោង៦.០០នាទីថ្ងៃ១៤.២.២០២២ និងសបន្តយកឈ្មោះ វី ដែលបានរត់គេចខ្កួន។
អរគុណ សូមគោរពលាមេ
វឯ.ព្រុំ សំណាង