ត្បូងឃ្មុំ៖ថ្ងៃ ចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរ និងសាលាបឋមសិក្សារអាននូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ម៉ូត យូសុះ តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ឯកឧត្តម ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
ក្រោយស្ដាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំរួចមក ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ បានមានប្រសាសន៍ លើកឡើងថា ដោយសារមានសុខសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងមកដល់ពេលនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយសេចក្ដីសុខជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ មូលហេតុចម្បងនោះគឺ ពលរដ្ឋកម្ពុជាចេះរគោរពស្រលាញ់គ្នាទៅវិញទៅមកគ្រប់ជំនឿសាសនា។
ឯកឧត្តមបណ្ឌិត ក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ វិជ្ជាជីវៈ ជំនាញកុំព្យូទ័រជាពិសេសផ្នែកពលករជំនាញនានាឲ្យបានច្រើន ដើម្បីទទួលបាននូវជំនាញពិតៗ សម្រាប់អានាគតខ្លួននិងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមទៅឱ្យចាក់វាក់សាំងដុះជំរុញបន្ថែមទៀត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជាទើបរកឃើញវីរុសបំប្លែងថ្មីអូមេក្រុង ឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ ដោយបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា បីកុំបីការពារ ដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។
បន្ទាប់មកឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែកកងជូនសិស្សានុសិស្ស អណ្ដូងទឹក អំពូលសូឡា គម្ពីរអាល់គួរអាន និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ៕