មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានចុះបញ្ជីនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៩៧ ៩៤៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួននៃការឆ្លងសរុបឈានដល់ ១៤ ១៣៣ ៥០៩នាក់។
យោងតាមមជ្ឈមណ្ឌលនេះបានឱ្យដឹងថា ការកើនឡើងដែលទាក់ទងនៃការឆ្លងថ្មីនេះ គឺនៅក្នុងកម្រិត ១,៤ភាគរយ។
ចំនួនអ្នកជំងឺដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងនេះ មានចំនួន ១២ ៦៥៣នាក់ ដែលតិចជាង ៣១,៩ភាគរយបើធៀបទៅនឹងមួយថ្ងៃមុន។ ការថយចុះនៃចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះបានកើតឡើងនៅក្នុងតំបន់ចំនួន ៧៣ ដោយមានការកើនឡើងត្រូវបានកត់ត្រានៅក្នុងតំបន់ចំនួន ១០ ខណៈដែលនៅក្នុងតំបន់ចំនួន ២ទៀតមានស្ថានភាពដដែលដោយមិនមានការផ្លាស់ប្តូរនោះទេ។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះបានឱ្យដឹងថា វីរុសបម្លែងថ្មីអូមីក្រុង ត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ៨៤ ក្នុងចំណោមតំបន់ទាំង ៨៥ របស់ប្រទេសរុស្ស៊ី។
ចំនួនអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានឱ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះនៅក្នុងប្រទេសរុស្ស៊ីមានចំនួន ១០១ ៥៦៨នាក់ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបមាន ១១ ២៣៥ ៨៥៩នាក់។
នៅមួយថ្ងៃមុននេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះបានរាយការណ៍ពីករណីជាសះស្បើយចំនួន ១១២ ៦៥៨នាក់។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៧០៦នាក់ ដោយធ្វើឱ្យអ្នកស្លាប់សរុបមានចំនួន ៣៤០ ២៤៨នាក់។
នៅមួយថ្ងៃមុននេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៧២៩នាក់ត្រូវបានកត់ត្រា៕