ពោធិ៍សាត់៖នាថ្ងៃចន្ទ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០២២
តំណាង លោកប្រធាន គម្រោងអភិវឌ្ឍ(សួនចំការបុរីទេសចរណ៍)និងលោកស្រីប្រធានក្រុមហ៊ុន(MOTHER DADDY) នាំអំណោយប្រគល់ជូនលោកអភិបាលស្រុកភ្នំក្រវ៉ាញនិងចែកជូនសិស្សានុសិស្សនៅសាលាបឋមសុក្សា (គល់ទទឹង)។
អំណោយទាំងនោះរួមមាន៖
១.អង្ករចំនួន៥ តោន(ប្រាំតោន)។
២.ទឹកសុទ្ធចំនួន៣០កេស។
៣.ទឹកសុីអៀវចំនួន៣០ជួរ។
៤.មីចំនួន៣០កេស។
សំភារៈសម្រាប់សិក្សារួមមាន៖
១.សៀវភៅចំនួន២០០០ក្បាល។
២.បុិចចំនួន២០០០ដើម។
៣.ខ្មៅដៃចំនួន២០០០ដើម។
៤.ជរ័លុបចំនួន២០០០ដុំ។
៥.ប្រដាប់ចិតខ្មៅដៃ២០០០ប្រអប់។
៦.កាតាបស្ពាយចំនួន៣០០និងថវិកាចំនួន០៦លានរៀល(ប្រាំមួយលានរៀល)ផងដែរ។
ក្នុងពេលនោះដែរ លោកអភិបាលស្រុកភ្នំក្រវ៉ាញ់ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សមានចិត្តសប្បាយរីករាយជាខ្លាំងហើយបានជូនពរដល់ក្រុមហ៊ុនគម្រោងអភិវឌ្ឍ(សួនចំការបុរីទេសចរណ៍)នឹងក្រុមហ៊ុន(MOTHR DADDY)ទទួលជោគជយ័គ្រប់ភារៈកិច្ច មានអតិថិជនចូលរួមអោយកាន់តែច្រើនលក់ដាច់ផងដែរ។
នាឱកាសនោះលោកតំណាងក្រុមហ៊ុន(សួនចំការបុរីទេសចរណ័)នឹងលោកស្រីប្រធានក្រុមហ៊ុន(MOTHER DADDY) បានសំណេះសំណាលសួសុខទុក្ខលោកគ្រូអ្នកគ្រូនិងក្មួយៗដែលជាសិស្សានុសិស្សក្នុងសាលាបឋមសិក្សាគល់ទទឹងពេលនោះដែរលោកបានផ្តែផ្តាំអោយក្មួយៗទាំងអស់ខិតខំសិក្សា រៀនសូត្រអោយក្លាយទៅជាសិស្សល្អ កូនល្អនឹងជាសិស្សពូកែ។
ហើយបានបន្តទៅកាន់ក្មួយៗទៀតថា ចូលនាំគ្នារក្សានូវសុខភាព ឧស្សាហ៍លាងដៃ និងសាប៊ូរ អាកុលអោយបានញឹកញាប់នឹងពាក់ម៉ាស់ជានិច្ច ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ ម្តេចតេជោ ៣ការពារ ៣កុំផងដែរ។