បើកដំណើរវិញក្រោយពេលបិតមួយរយះទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល ក្នុងចំណុចក្លឹបកីឡាបាល់ទះនាគវ័ន្ត តាមបណ្ដោយផ្លូវចូលវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងនៅក្នុងក្លឹបកីឡាបាល់ទះនាគវ័ន្តប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានវិធានការចុះបង្ក្រាប។
ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។
ប្រជាពលរដ្ឋស្នើរសុំលោក សុខ ហេង អធិការខណ្ឌទួលគោកគួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះដែលបង្កប់ក្នុងក្លឹបនាគវ័ន្ត ដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដោយសារតែដើមចមនៃការលេងល្បែង។
ប្រជាពលរដ្ឋសង្ឃឹមថាលោក ជា ពិសី អភិបាលខណ្ឌទួលគោក គួរតែចាត់មន្រ្តីជំនាញគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៧ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕