ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាចំនួន០២ ខ្នង ស្មើនឹង១១បន្ទប់ ស្រុកបាភ្នំ ខេត្តព្រៃវែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រៃវែង៖នាថ្ងៃ អង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សានាគរង្ស៊ី ចំនួន០១ ខ្នង ស្មើនឹង០៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ចំនួន ០១ខ្នង ស្មើនឹង ០៥បន្ទប់ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយអំពីបានស្តាប់របាយការណ៍លោកអភិបាលស្រុករួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាអគារសាលាបឋមសិក្សាថ្មីទាំងពីរ ដែលសម្ពោធនាថ្ងៃនេះ គឺមានគុណតម្លៃខ្ពស់សម្រាប់លើកកម្ពស់ដល់វិស័យអប់រំនៅប្រទេសកម្ពុជា និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្មួយៗ ចៅៗ ក្នុងសិក្សា រៀនសូត្រ ក្រេបយកចំណេះវិជ្ជា បង្កើនចំណេះដឹង ដើម្បីក្លាយខ្លួនជាសរសទ្រួងនៃប្រទេសជាតិ។

សម្ដេចក្រឡាហោម បានប្រសាសន៍លើកឡើងថា ប្រភពនៃចំនេះដឹង​ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ចៅៗ ក្នុងការខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង​ គឺដើម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។  ពិតណាស់​ ការខិតខំប្រឹង​ប្រែ​ង​ តែងតែទទួលបានជោគជ័យ​ ហើយគ្មានជោគជ័យណា​ កើតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ​ ។ ដូច្នេះ ក្មួយៗ ចៅៗ សិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សម្តេចក្រឡាហោម បានផ្តាំផ្ញើដល់ ក្មួយៗ ចៅៗ ជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ដែលធ្វើឲ្យអ្នកដែលបានប្រើប្រាស់​ ក្លាយជាមនុស្សមួយផ្សេងៗទៀត​ ធ្វើឲ្យបាត់បងសតិអារម្មណ៍​ ហា៊នធ្វើអ្វីៗទាំងអស់​ មួយវិញទៀត​វាធ្វើឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូល។

សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនាៗ ដើម្បីបង្កាការពារ និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ covid-19 នៅក្នុងប្រទេសកម្ពុជាយើង។ សម្ដេច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខឲ្យបានគ្រប់គ្នា។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានបន្តគូសបញ្ជាក់ជាថ្មីទៀតអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរួមកម្លាំងសាមគ្គីគ្នាគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការនាំចូលសារធាតុផ្សុំគីមីមកផលិតកែច្នៃជាគ្រឿងញៀន។

សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀននេះជារឿងគ្រោះថ្នាក់ធំនាពេលខាងមុខ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះនោះទេ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!