រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ជំរុញដល់ក្រុមការងារបោះពុម្ពសៀវភៅស្តីពី«កម្ពុជាឆ្នាំ ២០២២» ត្រូវពន្លឿនការរៀប ចំឱ្យបានល្អ សម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូល រួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការជំរុញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នៅក្នុងកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ កម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យឡើងវិញ ទាំងខ្លឹមសារអត្ថបទ និងរូបភាព រូបថត ដែលត្រូវដាក់នៅក្នុងសៀវភៅ ហើយរូបថត ថតដោយអ្នកថតរូប លំដាប់អន្តរជាតិ គឺលោក Patrick Dupire អ្នកនិពន្ធ និងជាទីប្រឹក្សាប្រពន្ធ័ផ្សព្វផ្សាយ រួមទាំងអ្នកថតរូបជាជនជាតិខ្មែរ ដែលមានទេពកោសល្យ និងស្នាដៃល្អ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍បញ្ជាក់ថា សៀវភៅស្តីពីកម្ពុជាឆ្នាំ២០២២ នេះ នឹងត្រូវពន្លឿនក្នុងការរៀបចំឱ្យបានល្អ ហើយធ្វើការបោះពុម្ពទុកសម្រាប់ចែកជូនដល់ថ្នាក់ ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នេះ។
ការបោះពុម្ពសៀវភៅនេះឡើង គឺដើម្បីបង្ហាញដល់មជ្ឈដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំងទិដ្ឋភាព នយោបាយ វប្បធម៌ ទំនៀបទម្លាប់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាជាដើម។ ដូច្នេះសម្រាប់ឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញា រីទ្ធ បានជំរុញដល់ក្រុមការងារបោះពុម្ពសៀវភៅ បន្តសហ ការជាមួយលោក Patrick Dupire ដែលមានជំនាញថតរូប និងចងក្រង បោះពុម្ពជាសៀវភៅដែលទទួលបាន ការគាំទ្រច្រើន ។
ដោយមើលពីស្នាដៃនេះ ទើបក្រសួងព័ត៌ មាន សហការជាមួយ លោក Patrick ក្នុងការរៀបចំបោះពុម្ភសៀវភៅស្តីពីកម្ពុជាឆ្នាំ ២០២២ ដែលមានប្រមាណជាង ១០០ ទំព័រ ផ្តោតសំខាន់លើរូបភាព ហើយសម្រាប់ខ្លឹមសារអត្ថបទខ្លីៗមានជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យក្រុមការងារ បញ្ចូលនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត គឺការដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាព ស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយនេះ គឺការលើកសរសើររបស់អតីត ប្រធានសភាតំណាងរាស្រ្តទី៥០ របស់សហរដ្ឋអា មេរិក ដោយបានចាត់ទុក សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកសេ្នហាជាតិមួយរូប ហើយជាអ្នកដែលនាំប្រទេសរួចផុតពីសង្រ្គាមស៊ីវិលដ៏អាក្រក់។
ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការរៀបចំបោះពុម្ពសៀវភៅកម្ពុជាឆ្នាំ២០២២ មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ផ្តោតសំខាន់លើការកែសម្រួលអត្ថបទ និងអក្ខរាវិរុទ្ធអក្សរខ្មែរ សម្រាប់សៀវភៅកម្ពុជាឆ្នាំ២០២២ឬការសម្លឹងមកព្រះរាជាណាចក្រអឆ្ឆរិយ: ដើម្បីបញ្ចូលខ្លឹមសារនេះ ជា មួយរូបភាពឱ្យបានត្រឹមត្រូវ ។
ឯកឧត្តម បន្ដថាទន្ទឹមនេះក៏ពិនិត្យលើចំណងជើង ទិដ្ឋ ភាពទូទៅនៃរូបថត ដែលមានជាង ៣០០ រូបភាព ដោយ មានចំណុចខ្លះនៃរូបថត ត្រូវធ្វើការកែលម្អ តាមរយ:ការ ណែនាំពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។
ឯកឧត្តម ហ៊ុយ សារ៉ាវុធ បញ្ជាក់ថា ចំពោះអត្ថបទ ខ្លឹម សារ ត្រូវធ្វើការបកប្រែជាភាសាអង់គ្លេស បារាំង និងភាសាចិន និងមានចំនួន ១៣០ ទៅ១៤០ ទំព័រ ៕