មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ របស់ប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារនូវករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ របស់រុស្ស៊ីចំនួន ១៦៦ ៦៣១នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងមក ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៤ ៤៨០ ៥៩៦នាក់។
អ្នកជំងឺចំនួន ២១ ៨៣៣នាក់នាក់ដែលមានជំងឺកូវីដ-១៩ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយមានការកើនឡើង ១០៨,៩ភាគរយពីចំនួន ១០ ៤៥១នាក់កាលពីមួយថ្ងៃមុន។ ទន្ទឹមនឹងនេះដែរ នៅក្នុងតំបន់ចំនួន ៨០ របស់ប្រទេសរុស្ស៊ី ចំនួនអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានការកើនឡើង ខណៈដែលនៅក្នុងតំបន់ ៥ ផ្សេងទៀតចំនួននេះមានការបានថយចុះ។ នេះបើយោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩។
ករណីជំងឺកូវីដ-១៩ នៅក្នុងទីក្រុងមូស្គូមានការកើនឡើងចំនួន ៨ ១៦០នាក់កាលពីថ្ងៃកន្លងទៅដោយធៀបទៅនឹងចំនួន ៩ ៦១៦នាក់កាលពីមួយថ្ងៃមុន ដែលធ្វើឱ្យចំនួនអ្នកជំងឺសរុបនៅក្នុងទីក្រុងនេះឈានដល់ ២ ៦២១ ៦៥២នាក់។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ បានរាយការណ៍ថា អ្នកជំងឺចំនួន ៨៤នាក់បានស្លាប់នៅក្នុងរដ្ឋធានីរបស់រុស្ស៊ីមួយនេះកាលពីថ្ងៃកន្លងទៅ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០ ១៨៦នាក់។
អ្នកជំងឺចំនួន ២៩ ៩៦៧នាក់បានជាសះស្បើយនៅក្នុងទីក្រុងមូស្គូក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ២ ២៤៤ ០១៣នាក់។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់រុស្ស៊ីបានកើនឡើង ៧០៤នាក់បន្ថែមទៀតកាលពីមួយថ្ងៃមុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤១ ៦៣៥នាក់។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ បានឱ្យដឹងថា អត្រាមរណភាពជាមធ្យមបានធ្លាក់ចុះដល់ ២,៣៦ភាគរយ ដែលជាកម្រិតទាបថ្មីមួយចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មក។
មជ្ឈមណ្ឌលនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ បានកើនឡើង ១៣៧ ៨៨១នាក់បន្ថែមទៀតក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដោយធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបឈានដល់ ១១ ៤៧០ ៩២៥នាក់៕