ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មណ្ឌលព្យាបាលបន្សាប និងនិតិសម្បាទា អ្នកញៀនគ្រឿងញៀន ខេត្តកណ្ដាល បច្ចុប្បន្ន សំរេចសាងសង់ បានប្រមាណ ៧០%ហើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកស្អាង៖ មណ្ឌលព្យាបាល បន្សាបនិងស្តារនិតិសម្បាទា អ្នកញៀនគ្រឿងញៀន

ខេត្តកណ្តាល រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណ ៧០%និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។

នេះជាការបញ្ជាក់ របស់ឯកឧត្តម នូប៉េងចាន់តារា អភិបាល ខេត្តកណ្ដាល រួមជាមួយឯកឧត្តម ណុបដារ៉ាអភិបាលរងខេត្ត ក្នុងឱកាសអមដំណើរ ឯកឧត្ដម ធូស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ចុះពិនិត្យ វឌ្ឍនភាពការសាងសង់ មណ្ឌលព្យាបាលបន្សាប និងស្តារនិតិសម្បាទា អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង កាលពីរសៀលថ្ងៃទី១៥កុម្ភះ នេះ។

ឯកឧត្ដម អភិបាលរងខេត្ត អោយដឹងថា៖ មណ្ឌល ព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នេះត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា មាន ២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ ហាត់កីឡាផ្សេងៗទៀត ។ អាចទទួល ព្យាបាល និងអ្នកញៀនគ្រឿងញៀនបានប្រមាណ ជាង២ពាន់នាក់។

គួរបញ្ជាក់ថា៖ មណ្ឌលព្យាបាល បន្សាបនិងស្តារនិតិសម្បាទា អ្នកញៀនគ្រឿងញៀន នេះ ម៉ៅការសាងសង់ ដោយក្រុមហ៊ុន ឧកញ៉ា ឃុនសៀ គ្រោងនិងចំណាយអស់ ប្រមាណ១០លានដុល្លារអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានជំរុញអោយ ក្រុមការងារបច្ចេកទេស ពន្លឿនការសាងសង់ អោយបានឆាប់រហស័ ប្រកបដោយស្តង់ដារ បច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!