ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនោះឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ គឺមិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនោះឡើយ ដោយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូស ទី៣ឬដូសជំរុញ ដែលនេះគឺជាវិធានការដ៏ល្អអាចជួយបុគ្គលគ្រប់រូបរួចផុតពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត លោកអ្នកបាន ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា នៅតាមបណ្តាប្រទេសមួយចំនួនលើ សកលលោកនិងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាដែរ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់ វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស ។ ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ។

លោកជំទាវ បានបន្ថែមថា វីរុស បំប្លែងថ្មីអូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍ហើយ ជាពិសេសកន្លែងដែលមាន មនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយបើសិនជាមានការធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ ។

ដូច្នេះលោកជំទាវសូមធ្វើការអំពាវនាវសាជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត ៖

១. នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញឥឡូវនេះ កុំបីអាក់ខាន ។

២. យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ ដូចជា៖ – កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។ កុំទៅកន្លែងមនុស្សច្រើនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រើនជាដើម។

៣. បើមានការសង្ស័យ៖ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួនដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយឱ្យបានត្រឹមត្រូវ ។

៤. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩អូមីក្រុង នេះ កុំឱ្យរាតត្បាតធំធេង ឱ្យសោះពីពេលនេះតទៅ ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!