អន្តរជាតិ៖ ក្រសួងសុខាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់មនុស្សជាង ២០,៣ លាននាក់ប្រឆាំងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអង្គារ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី ១៧ ខែកុម្ភៈ។ មនុស្សជាង ២៣,១ លាននាក់នៅក្នុងប្រទេសបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់មួយដូស។
ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនជាង ៥៤ លាននាក់ ។ យោងតាមតួលេខរបស់ក្រសួង ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងមេរោគថ្មីចំនួន ២,៧៤០ នាក់ជាមួយ នឹងអត្រាវិជ្ជមាននៃការធ្វើ តេស្តប្រចាំថ្ងៃ ៨,៩៨ ភាគរយ និងការស្លាប់ចំនួន ៤ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុង ក្រោយនេះ។ ចំនួននៃការឆ្លងកូវីដ-១៩ បានកើនឡើងសរុបដល់ទៅ ៥៥៣,៥៦៤ នាក់ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងសរុបដល់ ១៩,៣១៨ នាក់នៅក្នុងប្រទេសកាលពីថ្ងៃពុធ។ អ្នកជំងឺ ១,២០៨ នាក់ផ្សេងទៀតត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបនៅក្នុងប្រទេសគឺ ៥២០,០៩២ នាក់។ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីវិជ្ជមានកូវីដ- ១៩ ដំបូងរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០៕