អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីបានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ច្រើនជាង ៥ លាននាក់ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០មក។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា ករណីឆ្លងមេរោគនៅទូទាំងប្រជុំកោះ បានកើនឡើង ចំនួន ៦៣,៩៥៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៥,០៣០,០០២ នាក់ ជាមួយ នឹងចំនួនអ្នកស្លាប់ថ្មី ២០៦ នាក់ និងស្លាប់សរុប ១៤៥,៨២៨ នាក់។ ឥណ្ឌូណេស៊ី ដែលជាប្រទេសមួយមានចំនួនអ្នកឆ្លង និងស្លាប់ ដោយសារកូវីដ-១៩ ច្រើននោះ ឥឡូវនេះកំពុងប្រយុទ្ធជាមួយនឹងរលកទីបីដែលបង្កឡើងដោយវីរុស Omicron ។ ប្រទេសឥណ្ឌូនេស៊ីមានបំណងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់មនុស្ស ២០៨,២ លាននាក់នៅក្នុងប្រទេស ហើយពេលនេះ រដ្ឋាភិបាលបានគ្រប់គ្រងជាង ៣៣៥,០៧ លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី ៣ ផងដែរ៕