ស្រុកកោះធំ-លើកដែក៖ កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ មន្ទីរ ខេត្ត ស្រុក ចូលរួមអមដំណើរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអន្តរក្រសួងអញ្ជើញចុះត្រួតពិនិត្យស្ថានភាពសំណង់ការពារច្រាំង និងបង្គោលព្រំដែនលេខ២៤៥/៤ (១) និង២៤៦/២(១) នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រ ស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល៕