រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្សដែលតែងតែជួប ប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការសាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនក្រុមហ៊ុនផលយានចម្លងអរិយក្សត្រ អាន សំអន ឯ.កធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេ បាសាក់ជាបណ្តោះអាសន្នចាប់ពី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦:០០នាទីព្រឹក ដល់ម៉ោង១៩:០០នាទីយប់ជារៀងរាល់ថ្ងៃ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបង ប្អូនប្រជាពលរដ្ឋចូលរួមធ្វើ ដំណើរតាមសាឡាងចម្លងនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពានព្រះមុនីវង្ស៕