ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឈរលើស្មារតីស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា

ដោយឈលើគោលការណ៍ស្ម័គ្រចិត្ត ក្រុមការងារ សសយក ទាំងអស់ បានខិតខំប្រឹងប្រែង ក្នុងសកម្មភាពបំពេញការងារមនុស្សធម៌ក្នុងសង្គម ជាពិសេស តាំងពីដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ សមាជិកសមាជិកា សសយក ទូទាំងប្រទេសរួមទាំងសមាជិកក្នុងខេត្តសៀមរាបផ្ទាល់ បានចូលរួមយ៉ាងសកម្មនៅតាមមូលដ្ឋាន ក្នុងការចុះអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងអំពីគ្រោះថ្នាក់ជំងឺកូវីដ១៩ បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការផ្សព្វផ្សាយវិធានការ ការពារខ្លួន។ឯកឧត្តមបន្តថា បន្ថែមពីនេះក្រុមការងារ សសយក បានចូលរួមសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៤ ដែលជាផ្នែកមួយនៃការជំរុញឱ្យសម្រេចបាន នូវអត្រាចាក់វ៉ាក់សាំង ដ៏ច្រើនលើសលុប រហូតឈានដល់ការបើកដំណើរការសង្គម និងសេដ្ឋកិច្ចមកដល់បច្ចុប្បន្ន។

ឯកឧត្តមបន្តទៀតថា ទោះបីត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែសមាជិក សសយកទាំងអស់នៅតែមានឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់កាលៈទេសៈ។

ទោះប្រឈមមុខហានិភ័យនៃជំងឺកូវីដ១៩ក្តីប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្តីក្លាហាន និងស្មារតីទំនួលខុសត្រូវ របស់សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូបបានបង្ហាញយ៉ាងច្បាស់ ពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ ទោះឈរនៅមូលដ្ឋានស្ម័គ្រចិត្តក្តី ប៉ុន្តែសកម្មភាព សមាជិកសមាជិការបស់យើងគ្រប់ៗរូបបានចូលរួមនិងសម្រេចបានជាបន្តបន្ទាប់បានបង្ហាញពីការយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់និងសមាជិកសមាជិកាគ្រប់រូបផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ មួយចំនួន ជាការបង្ហាញទិស ដល់សមាជិក សមាជិកា សសយក ទាំងអស់ថា ក្នុងនាមយុវជនជំនាន់ក្រោយ ការគោរពចាស់ទុំ គឺចេញមកពីសីលធម៌ គុណធម៌ និងប្រពៃណី។ ការគោរពឋានានុក្រម គឺចេញមកពីការចាត់តាំង ហើយការគោរពគំនិតនិងភាពជាអ្នកដឹកនាំ គឺចេញមកពីឧត្តមគតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!