ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរក្រុមការងារក្រសួងព័ត៌មាន ដែលបានខិត ខំបំពេញការងារបានយ៉ាងល្អពាក់ព័ន្ធនឹងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីការខិត ខំប្រឹងរបស់រាជរដ្ឋាភិបាលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិដែលមានប្រតិភូថ្នាក់ដឹកនាំប្រទេសជាច្រើនចូលរួម។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំដែងនូវការកោតសរសើរចំពោះក្រុមការងាររបស់ក្រសួងព័ត៌មាន ជាពិសេស អគ្គ នាយកដ្ឋានទាំងបី រួមទាំងអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដែលបានខិតខំនៅក្នុងការរៀបចំជាមណ្ឌលព័ត៌មាន ក៏ដូចជាការចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនិងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ដោយជោគជ័យ។ទាំងអស់នេះ បានបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា បានយ៉ាងល្អប្រសើរ និងបានពិនិត្យឃើញពីការវិវឌ្ឍផ្នែកបច្ចេកទេស ថតរូបភាព និងយកព័ត៌មាន កាន់តែប្រសើរ ឡើងជាលំដាប់។
ឯកឧត្តម បន្ថែមថា កិច្ចការងារទាំងនេះ គឺត្រូវបន្តប្រឹង ប្រែងទៅមុខទៀត ព្រោះនៅមានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលត្រូវរួមគ្នា ធ្វើឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមបន្តទៅមុខទៀត ទោះបីស្ថិតក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺអូមីក្រុង ប៉ុន្តែប្រការសំខាន់គឺត្រូវ ថែរក្សា សុខភាពឱ្យបានល្អ ដោយអនុវត្តន៍នូវវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នក នាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយសារ ប្រទេសកម្ពុជាយើង ត្រូវមាន ភារកិច្ចក្នុងការផ្សព្វផ្សាយជា ច្រើនទៀត ដូចនេះឯកឧត្តមរដ្ឋមន្រ្តីខៀវ កាញារីទ្ធ បានជំរុញឱ្យអគ្គនាយកដ្ឋានក្រោមឱវាទទំាងអស់ត្រូវបន្ដពង្រឹង ការផ្សព្វផ្សាយ និងកិច្ចប្រជុំសំខាន់ៗឱ្យ ក៏ដូចជាផ្សាយគ្រប់ទិដ្ឋភាពឱ្យបានល្អបន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីការខិត ខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ។
សំឡេង៖ «ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យអគ្គ នាយកដ្ឋានជំនាញធ្វើការពង្រឹងនិងបន្តនូវកិច្ចសហប្រតិ បត្តិការ ជាមួយនឹងដៃគូសហ ការនានា ដែលមានកន្លងមក ធ្វើយ៉ាងណាពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងការ ផលិតនូវកម្មវិធីផ្សេងៗ ក៏ដូច ជាការផ្លាស់ប្ដូរនូវព័ត៌មានផងដែរ»។
ឯកឧត្តមអ្នកនាំពាក្យក្រសួង ព័ត៌មាន បន្ដថា ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញទៅដល់ស្ថានីយទូរទស្សន៍ទទក២ ធ្វើយ៉ាង ណាពង្រីកនូវកម្មវិធីផ្សព្វ ផ្សាយរបស់ខ្លួន និងបន្ដការ ពង្រីកនូវកម្មវិធីកម្សាន្ត និងត្រៀមលក្ខណៈឱ្យបានគ្រប់ គ្រាន់ ក្នុងការត្រៀមរៀបចំ ការប្រកួតប្រជែងការប្រលងចម្រៀង និងតន្ត្រីជនពិការផងដែរ៕