ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករខេត្តឧត្តរមានជ័យបង្កើនការដាំដុះដំឡូងមីដើម្បីបំពេញតម្រូវការទីផ្សារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រជាកសិករខេត្តឧត្តរ មានជ័យ បានបង្កើនការដាំដុះដំឡូងមី បន្ទាប់ពីការធ្វើស្រែចម្ការ ដើម្បីបំពេញតម្រូវការទីផ្សារ និងរកប្រាក់ចំណូលបន្ថែម ក្នុងការផ្គត់ផ្គង់ជីវភាព រស់នៅ ប្រចាំថ្ងៃ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរ មានជ័យបានឱ្យដឹងថា  ប្រជា កសិករខេត្តឧត្តរមានជ័យ បានបង្កើនការដាំដុះដំឡូងមីច្រើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ខណៈដែលបច្ចុប្បន្ន ដំណាំនេះ អាចទទួលបានប្រាក់ ចំណូលសមរម្យ និងមានទីផ្សារល្អ។ លោកបានបន្តថា ដំឡូងមីដែលប្រជាកសិករនិយមដាំនាពេលនេះ គឺពូជ KU៥០ ដែលជាពូជល្អធន់និងជំងឺនាំយកមកពីស្ថានីយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យពួកគាត់យកមកធ្វើការដាំ ដុះឆាប់ធំល្អមិនបារម្ភពីសត្វ ល្អិតយាយីនិងទទួលបានទិន្នផលខ្ពស់។

លោកបានបន្តទៀតថា ប្រជាកសិករនៅតាមបណ្តុំបានចាប់ផ្តើមយកពូជនេះមកដាំលើផ្ទៃដីជាង១០០០ម៉ែត្រ ក្រឡាហើយនៅពេលបាន ផល ពួកគាត់បានបំបែកពូជទាំងអស់នេះ ទៅឱ្យកសិករផ្សេងៗទៀតក្នុងបណ្តុំបានពូជល្អនេះដាំដុះគ្រប់គ្នាៗដើម្បីបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់។

«ក្នុងរដូវប្រាំងនេះជាទូទៅខេត្តឧត្តរមានជ័យជាកសិករផ្តោតសំខាន់ទៅលើដំណាំដំឡូងមី ព្រោះដំឡូងមីយើងនេះជាដំណាំទទួលបានចំណូលសមរម្យហើយមានទីផ្សារតែម្ដងពេលនេះកសិករដាំដុះច្រើន និងកំពុងប្រមូលផល និងកំពុងដាំវិញលើផ្ទៃដីចូល ៧ម៉ឺនហិកតាជាងអីចឹងនៅតំបន់ផ្សេងៗគាត់ធ្វើស្រូវ ប្រាំងតែនៅតំបន់នេះគាត់ប្រែ ក្លាយដីទៅជាដីដាំដំឡូងមីដើម្បីបំពេញតម្រូវការលើការផ្គត់ផ្គង់ទាំងប្រទេសថៃនិងប្រទេសវៀតណាម»។

លោកប្រធានមន្ទីរក៏បានបន្តទៀតថា កន្លងមកដំឡូងមីសើមកសិករអាចលក់បានតម្លៃ២៩០រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បានតម្លៃ៧៥០រៀលក្នុងមួយគីឡូក្រាម៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!