ស្រុកកៀនស្វាយ ខេត្កណ្តាល៖ថ្ងៃអង្គារ៍០៦រោច ខែ មាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសរាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែ កុម្ភះ ឆ្នាំ២០២២វេលាម៉ោង ១០:៣០នាទី
លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយបង្ក្រាករណីគ្រឿងញៀន មួយកន្លែងស្ថិត
នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ មានចំនួន ០១នាក់:(ឃាត់ខ្លួន)មានឈ្មោះ អ៊ុង លីណា ហៅ ខ្លិញ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលអវិជ្ជមាន Covid 19 (-) មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)។
វត្ថុតាងចាប់យករួមមាន:១.ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៧កញ្ចាប់ (មធ្យម០១កញ្ចប់ តូច០៦កញ្ចប់)ទំងន់(១,១៨ក្រាម)
២.សម្ភារៈ វិចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន។
សមត្ថកិច្ខបានឧ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានដើរល្បាត តាមភូមិសាស្រ្តឃុំឈើទាល ពេលមកដល់ក្បែរចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋ ផ្តល់ព័ត៌មានថា មានការជួញដូរគ្រឿងញៀននៅចំណុចផ្ទះ អ៊ុង លីណា ហៅ(ខ្លិញ) ភេទប្រុស ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងផ្ទះ អ៊ុង លីណា រួចបាន ធ្វើការឃាត់ខ្លួន ឈ្មោះអ៊ុង លីណា នឹងបានរកឃើញថ្នាំញៀន(ម៉ាទឹកកក)ចំនួន៧កញ្ចប់ (មធ្យម ០១កញ្ចប់តូច០៦កញ្ចប់)ដែលជនសង្ស័យបោះបង់នៅក្បែរខ្លួន។
ក្រោយមកកម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ មកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះ ធុយ(មិនស្គាល់ត្រកូល) ភេទប្រុសនៅសង្កាត់ព្រែកថ្មីខណ្ឌ័ច្បារអំពៅយកមកលក់បន្ត ដោយខ្លួនធ្លាប់ធ្វើសកម្មភាពលក់ថ្នាំញៀនជាង មួយឆ្នាំមកហើយ។
ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ចបានបញ្ជូនជន
សង្ស័យរួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។