ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឥណ្ឌូណេស៊ីចំណាយថវិកាចំនួន ៤៥,៩ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការស្តារសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចំណាយថវិកាប្រហែល ៤៥,៩ប៊ីលានដុល្លារអាម៉េរិក ឬស្មើនឹង ២៣,៦ភាគរយនៃការចំណាយថវិកាសរុបនៅក្នុងឆ្នាំ២០២១ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកស្រីបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលប្រទេសឥណ្ឌូណេស៊ីជាប្រធានក្រុមប្រទេស G20 កាលពីថ្ងៃទី១៦ ខែកុម្ភៈថា ការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលទឹកប្រាក់ដ៏ច្រើនត្រូវបានចំណាយនោះ ទីបំផុតបានទទួលជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីក្នុងឆ្នាំ២០២១។

លោកស្រីរដ្ឋមន្ត្រីរូបនេះបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើង ៣,៦៥ភាគរយនៅក្នុងឆ្នាំ២០២១។ ការស្ទុះងើបឡើងវិញ បាននិងកំពុងកើតឡើងនៅក្នុងគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចទាំងផ្នែកផលិតកម្ម ការផ្គត់ផ្គង់ និងតម្រូវការ ក៏ដូចជាការនាំចេញដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយការស្ទុះងើបឡើងវិញរបស់ពិភពលោក។

កំណើនខ្លាំងក៏បានកើតឡើងផងដែរនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យផលិតកម្ម ពាណិជ្ជកម្ម និងការរុករករ៉ែ ដោយសារការកើនឡើងនៃតម្លៃទំនិញ។ ទិន្នផលសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីក៏បានលើសពីកម្រិតមុនមានជំងឺរាតត្បាតផងដែរ។

លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍ជាវិជ្ជមានទាំងនេះបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលមានការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងខ្ពស់ជាងកាលពីវិបត្តិហិរញ្ញវត្ថុក្រោយឆ្នាំ១៩៩៧-១៩៩៨ ទៀតផង។

លោកស្រីបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដោយសារដំណើរការស្តារឡើងវិញនៅតែដំណើរការ ហើយនឹងបន្តត្រូវការជំនួយផ្នែកសារពើពន្ធ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!