ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ បានបង្កើនការប្រកាសអាសន្នសម្រាប់ជំងឺកូវីដ-១៩ របស់ខ្លួនដល់កម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទីពីរ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងវីរុសបម្លែងថ្មីអូមីក្រុងនៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងនេះ លោក Rungrueng Kijphati បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនោះថា កិច្ចប្រជុំរបស់មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) របស់ក្រសួងសុខភាពសាធារណៈបានសម្រេចថា កម្រិតប្រកាសអាសន្ននេះនឹងត្រូវបានលើកឡើងនៅទូទាំងប្រទេស ហើយវិធានការទប់ស្កាត់នានាត្រូវបានបង្កើននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
ស្ថិតក្រោមការជូនដំណឹងថ្មីនេះ ប្រជាជនត្រូវបានណែនាំឱ្យធ្វើការងារពីផ្ទះ ជៀសវាងការធ្វើដំណើរឆ្លងខេត្តដែលមិនចាំបាច់ ផ្អាកការធ្វើដំណើរទៅក្រៅប្រទេស បិទកន្លែងដែលមានហានិភ័យ និងជៀសវាងការជួបជុំមនុស្សច្រើន។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរៀបចំកន្លែងសម្រាកព្យាបាលទីវាលសារជាថ្មី ចំពេលដែលករណីឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងនៅទូទាំងប្រទេស។