បាត់ដំបង៖ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ លើមន្រ្តីនៃអធិការនគរបាលក្រុង បាត់ដំបង ៦នាក់ ក្នុងចំណោម ១៥១នាក់ នាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២២ ។
លោក ផេងសិទ្ធី អភិបាលក្រុងបាត់ដំបង ដែលដឹកនាំក្រុមគ្រូពេទ្យចុះទៅ ធ្វើសំណាកលើមន្រ្តី អធិការនគរបាលក្រុង បានឲ្យដឹងថា មន្រ្តីនគរបាលក្រុងបាត់ដំបង ៦នាក់ដែលរកឃើញ មានវិជ្ជមានកូវីដ១៩ ក្នុងចំណោមមន្រ្តី១៥១នាក់នេះ គឺមិនទាន់ដឹងប្រភេទអ្វីនៅ ឡើយទេ រង់ចាំលទ្ធផលពីម៉ាស៊ីនធំសិន ។ មន្រ្តីទាំង៦នាក់នេះ បានដាក់ឱ្យសម្រាកព្យាបាលត្រឹមត្រូវហើយ។ ចំណែកមន្រ្តីផ្សេងទៀតគឺបន្តបម្រើការងារធម្មតា ក្នុងអង្គភាព តែបានណែនាំឲ្យពួក គាត់បង្កើនការប្រុងប្រយ័ត្ន និង បន្តអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។
លោក ផេង សិទ្ធី បន្ថែមថា ក្រៅពីធ្វើតេស្តលើមន្រ្តីនគរបាលក្រុងបាត់ដំបងដែលជាកម្លាំងជួរមុខ នឹងមានការធ្វើតេស្តលើមន្រ្តី បន្តទៀត ដើម្បីរកមេរោគកូវីដ១៩ ពិសេស ប្រភេទអូមីក្រុង ។
បន្ថែមពីនេះ លោកអភិបាលក្រុង បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់ត្រូវរួសរាន់ទៅចាក់ ឱ្យបានគ្រប់គ្នា ហើយចំពោះអ្នកបានចាក់វ៉ាក់សាំងហើយក្ដីក៏ត្រូវអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន កុំមានការធ្វេសប្រហែសឱ្យសោះព្រោះអូមីក្រុងបាននិងកំពុងវាយលុកចូលសហគមន៍ខេត្តបាត់ដំបង៕