នៅរសៀលថ្ងៃទី២៤ខែកុម្ភៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខសព ឯកឧត្តមនាយឧត្តមសេ នីយ៍ សុខ សារឿន រដ្ឋលេ ខាធិការក្រសួងការពារពារជាតិ នៅទីបញ្ជា ការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាស ន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសក រាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគា ពាធ។ អដ្ឋិធាតុ ឯកឧត្តម នាយឧត្តម សេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយ ទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈ ពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅរសៀលថ្ងៃទី២៤ខែកុម្ភៈ ដែលជាថ្ងៃទី ១ នៃពិធីបុណ្យទក្ខិណានុប្បទាន និង គោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសាសនា នមស្ការ សមាទានសិល៍ ព្រះសង្ឃចម្រើនព្រះបរិត្ត ធម្មកថិកសំដែងព្រះធម្មទេស នា។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោក ជំទាវ ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយអគ្គសេនាធិការកងយោ ធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តម ជានាយទាហានជាន់ខ្ពស់គ្រប់កងឯកភាព កងយោធពលខេមរភូមិន្ទជាច្រើនរូប។
នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេ នីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជា ការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសាបំផុត នៅលើគ្រប់សមរ ភូមិប្រយុទ្ធ ហើយដែលរូបសម្តេច និងឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ចាប់ តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។ នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេច ឯកឧត្តម នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទបានចាត់ទុកថា ការបាត់បង់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទី ស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់ឯកឧត្តម ឯកឧត្តមបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះ ជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។ រូបកាយរបស់ ឯកឧត្តម បានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូ វីរភាពដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នៅតែ ស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ។ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ សម្តេចសូមចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយលោក ជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី និងញាតិ មិត្តជិតឆ្លាយនៃសព និងសូមលំឱនកាយ វាចាចិត្ត ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ សព បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់ក្រសួងការពារជាតិ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បាននិមន្តព្រះ សង្ឃធ្វើបទនមស្ការ សមាទានសិល៍ ព្រះសង្ឃចម្រើនព្រះបរិត្ត ធម្មកថិកសំដែងព្រះធម្មទេសនា ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ដែលបានធ្វើមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ទីស្ងប់សុគតិភពកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ។សូមបញ្ជាក់ថា អដ្ឋិធាតុសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ត្រូវបានប្រារព្វពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីសាសនា រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្ត កណ្តាល ដើម្បីបានអនុញ្ញាតឲ្យឯកឧត្តម លោកជំទាវឥស្សរជនជាន់ខ្ពស់តាមក្រសួងស្ថាប័នកំពូលៗរបស់រដ្ឋ បានចូលគោរពវិញ្ញាណក្ខន្ធ និងកិច្ចជំរាបលា ក៏ដូច ជាការជូនដំណើរជាលើកចុងក្រោយ ចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេ នីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ដែលបានមរណកាល ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ ។