នៅក្នុងប្រទេសឡាវ ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសនេះត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូសបន្ថែមទៀតដើម្បីសម្រេចគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន ៩៣ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំនេះ។
បណ្តាទីក្រុង និងខេត្តចំនួន ១២ ក្នុងចំណោមទីក្រុង និងខេត្តទាំង ១៨ នៅក្នុងប្រទេសឡាវ បានអនុវរត្តកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានយ៉ាងហោចណាស់ ៥០ភាគរយនៃចំនួនប្រជាជន។
គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ប្រជាជនឡាវជាង ៤,៤៨លាននាក់ ឬស្មើនឹង ៦៦ភាគរយនៃចំនួនប្រជាជនសរុបបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស និងប្រជាជនចំនួន ៤,២៨លាននាក់បានទទួលការចាក់វ៉ាក់សាំងពីរដូស៕