ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករឈាវ ហុង កំពុងមមាញឹកក្នុងការប្រមូលផលផ្សិតចំបើង ដើម្បីលក់ទៅកាន់ទីផ្សារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករឈីវ ហុង រស់នៅស្រុកសូទ្រនិគម ខេត្តសៀម រាប កំពុងមមាញឹកក្នុងការងារ ប្រមូលដំណាំផ្សិតចំបើង ដើម្បីយកទៅលក់ទីផ្សារក្នុងក្រុង ដែលមានតម្លៃល្អ ហើយមិនពិបាកលក់ចេញ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកឈីវ ហុង កសិកររស់នៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកដំាដុះដំណាំបន្លែចម្រុះ និងចិញ្ចឹម សត្វ រយៈពេលប្រមាណជាង ២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកកំពុងដាំដុះបន្លែចម្រុះជាច្រើនមុខ ជាពិសេសកំពុងប្រមូលផល និងបណ្តុះផ្សិតចំបើង លក់ទៅកាន់ទីផ្សារ។

លោកបន្តថា ផ្សិត ចំបើងជាដំណាំមួយប្រភេទ មានរយៈពេលខ្លីតែ១៥ថ្ងៃ គឺអាចប្រមូលផលបាន កសិករភាគច្រើនគឺគាត់ចូលចិត្ត ព្រោះអាចលក់បានក្នុងតម្លៃថ្លៃគួរសម។ លោកបន្តថា ក្នុងមួយថ្ងៃលោកអាចប្រមូលផល ផ្សិត ចំបើងលក់ទៅកាន់ទីផ្សារ បានចន្លោះពី៣០ ទៅ៤០ គីឡូក្រាម និងមានតម្លៃជា មធ្យម១២០០០រៀលក្នុងមួយគីឡូក្រាម។

សំឡេង៖ផ្សិតចំបើង ក្នុងរោងនេះមាន២០បន្ទប់ ក្នុងមួយបន្ទប់មានទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ ក្នុងមួយរោងមាន៣គ្រែ ក្នុងមួយគ្រែមាន៥ជាន់ ក្នុងមួយថ្ងៃគិតជាមធ្យម៣០ទៅ៤០គីឡូក្រាមជារៀងរាល់ថ្ងៃ គិតជាមធ្យមមួយគីឡូ១២០០០រៀល។

វិធីសាស្ត្រយើងដាំមិនខុសគ្នា និងមេរៀនដែលកសិករធ្លាប់រៀនទេ តែបញ្ហាសំខាន់ក្នុងការថែទាំ នេះជាចំណុចសំខាន់ កាលណាយើងថែទាំអត់ត្រូវទេ វាប្រឈមមុខនឹងការខូច រលួយ ឬអត់ដុះ អាយុ កាលរបស់វាអត់យូរទេ ក្នុងចន្លោះ ២សប្តាហ៍អាចប្រមូលផលបាន។

គួរជម្រាបផងដែរថា លោកឈាវ ហុង ជាកសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ លោកបានចាប់យកមុខរបរដាំបន្លែគ្រប់ប្រភេទមានជីគ្រប់ មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាដើមអស់រយៈពេលប្រមាណ ២០ឆ្នាំ មកហើយ។ បច្ចុប្បន្នលោក ជាប្រធានបន្លែសុវត្ថិភាព ហុងអេកូ និងជា សមាជិកបណ្តុំអាជីវកម្មផ្សិតសំរោងមានជ័យ ស្ថិតភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកឈាវ ហុង ជាអ្នកត្រួតពិនិត្យ វាយតម្លៃ នៃសហគម ន៍កសិកម្មសំរោងមានជ័យ និងអ្នកប្រមូលទិញកសិផលពីក្រុមផលិត នៃបណ្តុំអាជីវកម្មផ្សិត៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!