ខេត្តព្រៃវែង៖ចេញផ្សាយថ្ងៃ អាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២២
ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភជាខ្លាំងខណៈពេលទីតាំងបើកសង្វៀនជល់មាន់ក្នុងកាស៊ីណូ{casino HoTel HeRo 777} មួយកន្លែងដែល ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងតែបើកអោយពលរដ្ឋខ្មែរ ចូលទៅលេងពពាក់ពពូន នាំគ្នាលេងល្បែងស៊ីសង «ជល់មាន់ អាប៉ោង យូគឺ» យ៉ាងគឃ្លើន បែរជាអាជ្ញាធរមូលដ្ឋានស្រុកនិងខេត្តព្រៃវែងគ្មានវិធានការបង្ក្រាបទៅវិញ។
បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា៖ កាស៊ីណូទាំងនេះ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរដោយប្រជាពលរដ្ឋខ្មែរ ចេញចូលដូចទៅផ្សារទិញត្រីនិងបន្លែ ដោយគ្មានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
ប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អោយអង្គភាពសារព័ត៌មាន យើងអោយដឹងទៀតថា មានទីតាំងល្បែងស៊ីសង កាស៊ីណូ ខាងលើ នេះដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបប្រជាពលរដ្ឋខ្មែរមិនអោយចូលលេងនោះទេ ។
បែជាបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង សម្បូរទៅដោយប្រជាពលរដ្ឋខ្មែរចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។
ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ល្បែងជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋរវបស់ខ្លួនចូលទៅលេងឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។
ពិសេសកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
តើលោក សេង ហ៊ាង អធិការស្រុកព្រះស្តេច អាចអនុវត្តតាមបទបញ្ជារនៃចំណុះក្រសួងមហាផ្ទៃបានដែលរឺទេឬនៅតែផ្គើនអោយប្រជាពលរដ្ឋចូលលេងរាល់ថ្ងៃដោយមិនទប់ស្កាប់។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក ព្រុំ សន្ធូរ ស្នងការនគរបាលខេត្តព្រៃវែងគួរតែចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ នឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។
ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបដើម្បីចូលរួមគោរពនិងការពារកុំឱ្យមានការរីករាលដាលពីជំងឺ(កូវីដរឺអូមេក្រុង)!!ហើយប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងខាងលើនឹងធ្វើការបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត ដោយមិនឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរខេត្តព្រៃវែងមានការឃុបឃិតនិងបើកភ្លើងខៀវឡើយ។(វគ្គ១)
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ