ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបង្ហាញឆន្ទៈសម្រាប់កិច្ចចរចា ចំពេលដែលមានការអំពាវនាវស្វែងរកសន្តិភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណៈដែលជម្លោះយោធារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកាន់តែខ្លាំង ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការពិភាក្សាគ្នាដើម្បីដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនា។

បើទោះបីជាមានការដាក់ទណ្ឌកម្មដោយប្រទេសលោកខាងលិចមួយចំនួនក៏ដោយ ក៏នៅតែមានសមាជិកនៃសហគមន៍អន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាដែលកំពុងកើតមានឡើងនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីយប់ថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានកម្ទេចទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធាចំនួន ២១១កន្លែងក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការបានចាប់ផ្តើមកាលពីដើមថ្ងៃព្រហស្បតិ៍មក ពោលគឺកើនឡើងពីចំនួន ១១៨កន្លែងដែលត្រូវបានរាយការណ៍របស់លោកនៅក្នុងសន្និសីទខ្លីមួយកាលពីព្រឹកថ្ងៃសុក្រ។

លោក Konashenkov ក៏បានប្រកាសផងដែរនៅថ្ងៃដដែលនោះថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកអាកាសយានដ្ឋាន Hostomel នៅភាគពាយព្យនៃទីក្រុងគៀវ និងបានបិទរដ្ឋធានីអ៊ុយក្រែនពីភាគខាងលិច ហើយនឹងបន្តអនុវត្តការងារនៅក្នុងតំបន់នានានៃទីក្រុងផ្សេងៗទៀត។

ប្រទេសរុស្ស៊ីក៏បានគ្រប់គ្រងទាំងស្រុងនូវរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl និងអង្គភាពយោធានៃភាគីទាំងពីរនៅទីនោះដែលបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការការពាររោងចក្រនុយក្លេអ៊ែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដែលបាននិយាយកាលពីថ្ងៃសុក្រថា «ការប្រយុទ្ធកំពុងកើតមានឡើងនៅទូទាំងប្រទេសអ៊ុយក្រែន។ ចូរយើងអង្គុយនៅតុចរចា»។ លោកបានអំពាវនាវឱ្យមានកិច្ចចរចាដើម្បីបញ្ចប់ជម្លោះដ៏តានតឹងនេះ។

កាលពីល្ងាចថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនគណៈប្រតិភូទៅកាន់រដ្ឋធានី Minsk របស់ប្រទេសបេឡារុស្ស ដើម្បីធ្វើកិច្ចចរចាជាមួយអ៊ុយក្រែនក្នុងកម្រិតតំណាងនៃក្រសួងការពារជាតិ ក្រសួងការបរទេស និងរដ្ឋបាលប្រធានាធិបតី៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!