ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសអ៊ុយក្រែនស្នើយកទីក្រុង Gomel ជាកន្លែងសម្រាប់កិច្ចចរចាជាមួយប្រទេសរុស្ស៊ី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ភាគីអ៊ុយក្រែនបានជ្រើសរើសយកទីក្រុង Gomel ដែលជាទីក្រុងមួយក្នុងប្រទេសបេឡារុស្ស ធ្វើជាកន្លែងសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី។

លោក ប៉េស្កូវ បាននិយាយថា «ទីក្រុង Gomel ត្រូវបានស្នើឡើងដោយភាគីអ៊ុយក្រែនខ្លួនឯងជាកន្លែងសម្រាប់កិច្ចពិភាក្សា។ ដូចដែលយើងបាននិយាយហើយថា គណៈប្រតិភូរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាទាំងនេះ»។

លោក ប៉េស្កូវ បាននិយាយថា ប្រទេសរុស្ស៊ីនឹងមិនផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែននោះ។

លោកបាននិយាយថា «សម្រាប់ប្រទេសរុស្ស៊ី យើងបានព្រមានដល់ភាគីអ៊ុយក្រែនហើយថា នៅពេលនេះ សកម្មភាពដែលបានស្នើឡើងដោយប្រតិបត្តិការយោធានឹងមិនត្រូវបានផ្អាកឡើយ ដូចដែលបានធ្វើកាលពីម្សិលមិញដូច្នោះដែរ»។

លោកបាននិយាយថា «សម្រាប់ប្រទេសរុស្ស៊ី យើងបានព្រមានដល់ភាគីអ៊ុយក្រែនហើយថា នៅពេលនេះ សកម្មភាពដែលបានស្នើឡើងដោយប្រតិបត្តិការយោធានឹងមិនត្រូវបានផ្អាកឡើយ ដូចដែលបានធ្វើកាលពីម្សិលមិញដូច្នោះដែរ»។

លោក ប៉េស្កូវ បាននិយាយកាលពីថ្ងៃសៅរ៍ថា កាលពីរសៀលថ្ងៃសុក្រ ដោយសារតែកិច្ចចរចាជាមួយក្រុងគៀវដែលត្រូវបានរំពឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបទបញ្ជាឱ្យបញ្ឈប់សកម្មភាពនៃកងកម្លាំងយោធារុស្ស៊ីសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាភាគីម្ខាងទៀតបានបោះបង់ចោលនូវកិច្ចសន្ទនាកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ក៏ដោយ។ សកម្មភាពទាំងនោះបានបន្តឡើងវិញស្របតាមប្រតិបត្តិការដែលបានគ្រោងទុក។

កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា គណៈប្រតិភូរុស្ស៊ីបានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែនតាមការព្រមព្រៀង។ គណៈប្រតិភូនោះរួមមានតំណាងក្រសួងការបរទេស ក្រសួងការពារជាតិ និងនាយកដ្ឋានផ្សេងៗទៀតរបស់រុស្ស៊ី រួមទាំងរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីផងដែរ ដែលត្រូវបានដឹកនាំដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ មេឌីនស្គី៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!