ភ្នំពេញ៖ នៅវេលាម៉ោង ១១ :៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២២ នៅចំនុច ក្រោលគោផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី បង្រ្គាបគ្រឿងញៀន របស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៦ .៤ ជនសង្ស័យបានធ្វើការតដៃជាមួយនឹងកម្លាំងនគរបាល ចាក់នឹងកាំបិតចុងស្រួចទៅលើសមត្ថកិច្ចបណ្តាលអោយរងរបួស ចំពោះកម្លាំងនគរបាលម្នាក់ឈ្មោះ អ៊ុំ តាំងលី ភេទប្រុស អាយុ ២៣ឆ្មាំ មុខរបរ នគរបាលមន្ទីប្រឆាំងគ្រឿងញៀន ក៦.៤
ហើយ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយមកក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យជនសង្ស័យរបួសចំកំភួនជើង ។ ជនសង្ស័យមាន ឈ្មោះ ហាំ ម៉ាណ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ពាក់ព័ន្ធករណីគ្រឿងញៀន)ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌជ្រោយចង្វារសហការឃាត់ខ្លួននិងបានប្រគល់អោយទៅកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលជាតិ (ក ៦.៤ )ដើម្បីបន្តនីតិវិធី )។