ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឥណ្ឌូណេស៊ីនឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា MRNA

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រុមហ៊ុនឱសថរដ្ឋ PT Bio Farma របស់ប្រទេសឥណ្ឌូណេស៊ី នឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA បន្ទាប់ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានចាត់តាំងដោយអង្គការសុខភាពពិភពលោក (WHO) ជាអ្នកទទួលផលពីការផ្ទេរបច្ចេកវិទ្យានៃការផលិតវ៉ាក់សាំងនេះ។

នាយកក្រុមហ៊ុនឱសថនេះ លោក Honesti Basyir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនឱសថ PT Bio Farma គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងតែមួយគត់នៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានជ្រើសរើសដើម្បីទទួលបានបច្ចេកវិទ្យា mRNA ពីអង្គការ WHO ។

លោកបាននិយាយថា ក្រុមហ៊ុនរបស់លោកខ្លួនឯងបានរៀបចំអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យា mRNA នេះ ដូចជាការកសាងកន្លែងផលិត ការផលិតសាកល្បង និងទំហំពាណិជ្ជកម្មមានកម្រិត។

លោកបាននិយាយបន្ថែមថា កាលពីមុន ក្រុមហ៊ុនឱសថនេះបានស្វែងរកដៃគូសម្រាប់ការអភិវឌ្ឍតាមរយៈការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Manchester ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសសម្រាប់ជំនាញនៃបច្ចេកវិទ្យា mRNA ដូច្នេះក្រុមហ៊ុន Bio Farma មានមូលដ្ឋានរួចជាស្រេចសម្រាប់បច្ចេកវិទ្យា mRNA នេះ។

លោកបាននិយាយបន្ថែមថា ជាជំហានដំបូង ក្រុមហ៊ុនឱសថ Bio Farma នឹងរៀនធ្វើជាម្ចាស់ទៅលើវេទិកាបច្ចេកវិទ្យា mRNA នេះ សម្រាប់ប្រភេទវ៉ាក់សាំងផ្សេងៗទៀតក្រៅពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះបច្ចេកវិទ្យា mRNA គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស និងជាបច្ចេកវិទ្យាលឿនក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។

ក្រៅពីការផលិតវ៉ាក់សាំង បច្ចេកវិទ្យា mRNA នេះក៏អាចប្រើប្រាស់ដើម្បីផលិតនូវផលិតផលព្យាបាលផ្សេងទៀត ដូចជាឱសថព្យាបាលជំងឺមហារីក និងឱសថព្យាបាលជំងឺដទៃៗទៀតដែរ។

ក្រុមហ៊ុនឱសថ Bio Farma គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំបានដល់ទៅ ៣,២ប៊ីលានដូស៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!