ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជូនដល់រដ្ឋបាលខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់នីតិវិធីសម្របសម្រួលការងារ និង ការបង្កើនប្រសិទ្ធិភាពនៃការចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្ម ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលពិធីនេះដែរមានការចូលរួមពីកងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក ទាំង១១ និងមន្ទីរអង្គភាពពាក់ព័ន្ធ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សិក្ខាសាលានេះគឺពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់នីតិវិធីសម្របសម្រួលការងារ និង ការបង្កើនប្រសិទ្ធិភាពនៃការចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្ម ក្នុងគោលបំណងថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថា អំពើភេរវកម្ម ជាអំពើខុសច្បាប់ មានទម្រង់ហិង្សា កេងប្រវ័ញ្ច បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ បង្កអសន្តិសុខសង្គម និងនៅក្នុងរូបភាពវាយប្រហារនយោបាយ ដឹកនាំរបស់ប្រទេស ដែលជាទូទៅអំពើភេរវកម្មនេះ មានលក្ខណៈជាបណ្ដាញ ការត្រៀមរៀបចំផែនការ ឧបាយកលច្បាស់លាស់ពីពួកអមិត្ត ដែលនេះ ទាមទារឱ្យការប្រយុទ្ធប្រឆាំងអំពើភេរវកម្មមានយន្តការ ច្បាស់លាស់ មានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបាននូវសន្តិភាព បរិបូរណ៍ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានរៀបចំយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដើរតួនាទីស្នូល ក្នុងការរៀបចំយុទ្ធសាស្ត្រ ផែនការ ដើម្បីបង្ការឆ្លើយតប និងស្តារឡើងវិញពីការគំរាមកំហែងរបស់ភេរវកម្ម ឬឧបទ្ទវហេតុនានា ដែលបង្កឡើងដោយពួកអមិត្ត ដែលទាមទារឱ្យយើងចេះព្យាករណ៍ និងវាយ តម្លៃឱ្យបានច្បាស់លាស់ចំពោះហេតុការណ៍នានា ដែលអាចកើតមានឡើងជាយថាហេតុ ការអនុវត្ត ការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺផ្អែកតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្ដមបណ្ឌិត ឈួន ចាន់ថន អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលាទាំងមូល និងបានលើកឡើងថា អំពើភេរវកម្ម គឺជាប្រភេទឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតក្នុង ប្រវត្តិសាស្ត្រនៃមនុស្សជាតិ បាននឹងកំពុងបន្តគំរាមកំហែងឥតឈប់ឈរ ព្រមទាំងបង្កមហន្តរាយដល់ អាយុជីវិតមនុស្សគ្រប់ជាតិសាសន៍ គ្រប់វ័យ គ្រប់ទីកន្លែងដែលវាអាចធ្វើសកម្មភាពបាន ពីកន្លែងមួយ ប្រទេសមួយ តំបន់មួយ រហូតអន្តរតំបន់ និងអន្តរទ្វីប បង្កើតឱ្យមានហានិភ័យ និងក្តីព្រួយបារម្ភជាទូទៅ សម្រាប់ពិភពលោកទាំងមូល ជាការកត់សម្គាល់សកម្មភាពភេរវកម្មបង្កឡើងដោយភេរវជន ឬអង្គការ ចាត់តាំងរករវកម្ម តាមរយៈនៃការប្រើប្រាស់មធ្យោបាយជាច្រើន ដូចជាការក្លែងឯកសារសាធារណៈ ហិរញ្ញប្បទានភេរវកម្ម ការបណ្តុះមនោគមវិជ្ជាតាមបណ្ដាញទំនាក់ទំនងសង្គមទំនើប(Facebook, Twitter, Whatsapp Telegram Rocket, Chat… ក្នុងការអូសទាញកម្លាំងចូលរួមក្នុងសកម្មភាពភេរវកម្ម ការធ្វើបដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា ការវាយប្រហារដោយការដាក់បំផ្ទុះ ការបំផ្ទុះ គ្រាប់បែកដោយមនុស្សអត្តឃា ឬដោយប្រើប្រាស់សត្វពាហនៈអត្តឃា ការវាយប្រហារបែបប្រដាប់អាវុធ ប្រើប្រាស់យន្តហោះបញ្ហា(Drone) ការវាយប្រហារដោយប្រើប្រាស់រថយន្តបើកបំបុកហ្វូងមនុស្ស និងមធ្យោបាយដទៃៗទៀត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!